បងស្រីម្នាក់ បង្ហាញអារម្មណ៍ ហួសចិត្ត ពេលទៅឃើញបន្ទប់ទឹកសាលាបឋមសិក្សាបាក់ទូក​....សុំម្នាក់១ម៉ាត់មកដើម្បីកែលម្អសាលា ព្រោះក្មេងៗងាយនិងឆ្លងជំងឺណាស់...!
-

កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Pheak Noch I បានរៀបរាប់ទាំងហួសចិត្តថា "អនិច្ចាសុខភាពសិស្សនៅសាលាបឋមសិក្សាបាក់ទូក ទទួលសិស្សចាប់ពីថ្នាក់មត្តេយ្យទៅ តើរោគាអីខ្លះ កូនស្រីខ្ញុំរៀនថ្នាក់ទី២ហើយនៅស្លៀកខោទឹកនោមនៅឡើយ ព្រោះអត់ហ៊ានអោយចូលបន្ទប់ទឹកហ្នឹងទេ សុំម្នាក់១ម៉ាត់ដើម្បីកែលម្អសាលា"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បង្ហាញអារម្មណ៍មិនពេញចិត្ត ព្រមទាំងមានអ្នកខ្លះបានខមិនថា "សាលារៀនគួរតែរកអ្នកអាណាម័យមកជួយសំស្អាតដើម្បីគិតដល់សុខភាពក្មេងៗខ្លះទៅ" និងមានអ្នកខ្លះទៀតបានរៀបរាប់ថា "ខ្ញុំក៏ជាអតីតសិស្សសាលាបឋមសិក្សាដែរ យាយអោយត្រង់ខ្ញុំមិនដែលចូលបង្គន់សាលាសូម្បីតែម្តង ក៏ដោយសារបង្គន់បែបឯង"។


សូមនាយកសាលា មេត្តាជួយធ្វើការជួសជុល និងធ្វើការសំអាតឲ្យបានស្អាតល្អផង ដើម្បីសុខភាពរបស់ក្មេងៗសិស្សសាលា។


ប្រភព៖ Srey Pheak Noch I