ដើមប្រមាត់ខ្លាឃ្មុំ ឱសថទិព្វលាក់ខ្លួន! មានអនុភាពព្យាបាលជំងឺសាហាវៗបីមុខ និងជំងឺផ្សេងៗច្រើនទៀត!
ណារ៉ា
-

រុក្ខជាតិ ៖ ដើមប្រមាត់ខ្លាឃ្មុំ

ព្យាបាល៖ មហារីក ទឹកនោមផ្អែម និងលើសឈាម ព្រមទាំងអាចកែរោគក្អក ស្លេស្មក្នុងបំពង់ក ហើមខ្លួន ទន់ដៃទន់ជើង គេងមិនសូវលក់ ខ្សោយក្រពះ ខ្យល់ទល់ក្នងពោះ។ វិធីធ្វើ និងប្រើប្រាស់៖ ព្យាបាលជំងឺមហារីក ទឹកនោមផ្អែម និងជំងឺលើសឈាម -បេះស្លឹកស្រស់ ១ សន្លឹក

-ទំពារឱ្យម៉ដ្ឋ ហើយផឹកទឹក -ទំពារ ៣ដង ក្នុងមួយថ្ងៃ មានន័យថា ម្តង១សន្លឹក ទំពារ ៣ដង ឬបីពេល ក្នុងមួយថ្ងៃ

-ឬអាចយកស្លឹក ឬមែកតូចល្មម ហាលឱ្យស្ងួត ដាំទឹក ហើយឆុងផឹកដូចទឹកតែក៏បាន។

ព្យាបាលក្អកស្លេស្មក្នុងបំពង់ក គេងមិនសូវលក់ ទន់ដៃទន់ជើង ខ្សោយក្រពះ ខ្យល់ទល់ក្នងពោះ -បេះស្លឹកស្រស់០២សន្លឹក ទំពារលេប ១ ទៅ ២ដង ក្នុងមួយថ្ងៃ -រយៈពេល ប្រហែល ០៣ថ្ងៃ នឹងសះស្បើយ។

ព្យាបាលហើមខ្លួន -បេះស្លឹកប្រហែលមួយក្បង់ដៃ -យកទៅស្ងោរ រួចផឹក នឹងស្រកហើម។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត