ទៀតហើយ រំលោភទៀតហើយ!!! បុរសម្នាក់ បោកក្មេងស្រីយកទៅរំលោភ បានពាក់កណ្តាលទី​ ស្រាប់តែក្មេងស្រីរូបនោះប្រាប់ថា.…
-

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគីរី។ យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ប្ដឹងចាប់បុរសម្នាក់ពីបទចាប់រំលោភ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច នគបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ណ.ម.យ អាយុ៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យ ឈ្មោះ វង វឿន អាយុ៤៧ឆ្នាំ រស់នៅក្នុង ភូមិដា ឃុំដា ស្រុកកំពង់លែង។ ក្មេងស្រីរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ នាងនិងមិត្តភក្កិម្នាក់ឈ្មោះ ស្រីតូច បានទៅឃ្វាលពពែ នៅចំណុចភ្នំបូក ក្នុងភូមិជំពារ ឃុំព្រៃគ្រី រួចបានដេញពពែឲ្យទៅស៊ីស្មៅ នៅលើភ្នំ ហើយពួកនាងបានអង្គុយក្បែរដើមស្វាយមួយ ក្នុងដីចំការ ឈ្មោះ ឈុំ ឈីន។ 

បន្តិចក្រោយមក ស្រាប់តែឃើញពូម្នាក់ បានជិះម៉ូតូ មិនស្គាល់ម៉ាក ពណ៌ក្រហម មកឈប់នៅមាត់ផ្លូវ ហើយបានដើរមកសួរ នាងនិងស្រីតូចថា ចង់បានលុយចាយអត់? បើចង់បានពូឲ្យ ២០០០រៀល រួចជនសង្ស័យចាប់ដៃនាងជាប់ ទាញចូលក្នុងព្រៃជើងភ្នំ ពេលនោះមិត្តភក្កិឈ្មោះស្រី តូច ភ័យពេក រត់ទៅផ្ទះរបស់គេបាត់។ ពេលនោះជនសង្ស័យបានចាប់រំលោភ ដោយឈឺពេក នាងស្រែកប្រាប់ថា ឈឺនោម ជនសង្ស័យ ក៍លែងដៃនាង ពេលមានឱកាល្អនោះ នាងក៍បានរត់ទៅផ្ទះអ្នកជិតខាងឲ្យជួយ។ 

អ្នកជិតខាង ក៏បាននាំគ្នាមកតាមរកជនសង្ស័យដែរ ប៉ុន្តែមិនឃើញ ទើបទៅប្រាប់ម្តាយ។ ភ្លាមៗនោះម្ដាយនាងបានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្និ៍នគបាលរដ្ឋបាល រហូតឈានដល់ចាប់ខ្លួនសង្ស័យបានតែម្ដង។ តែឈ្មោះ វង វឿន ខ្លួនមិនបានប្រព្រឹត្តិដូចការចោទនេះទេ។ តែទោះបីយ៉ាងណា សមត្ថកិច្ច ដកហូតបាន វត្ថុតាងមាន ថ្នាំសម្រើប ជាច្រើនគ្រាប់ ស្រោមអនាម័យ នៅក្នុងម៉ូតូរបស់ជនសង្ស័យផងដែរ។ ជនសង្ស័យនិងវត្ថុតាងដែលសមត្ថកិច្ចរកឃើញនៅក្នុងម៉ូតូត្រូវបានកសាង ឯកសារបញ្ជូនបន្តទៅ សាលាតំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនិតិវិធី ៕