ឆាបឆេះរោងសិប្បកម្មកែឆ្នៃឈើធ្វើតុទូមួយដង្ហើមចង្រឹត ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាត្រ
ណារ៉ា
-

ភ្នំពេញ៖ មានករណីផ្ទុះសេខ្សែភ្លើងក្នុងរោងសិប្បកម្មកែឆ្នៃឈើធ្វើតុទូមួយកន្លែងក្បែរអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៧ ក្នុងសង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានជាខ្លាំងកាលពីវេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញមានផ្សែងហុយចេញយ៉ាងខ្លាំងពីក្នុងរោងសិប្បកម្មឈើដែរកែឆ្នៃរួច ដោយឃើញដូច្នេះក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងបានទំនាក់ទំនងទៅសម្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ផងដែរ ហើយភ្លាមៗបុគ្គលិកជាច្រើននាក់ដែរធ្វើការរោងសប្បកម្មនោះ បានជួយអន្តរាគមន៍ម្នាក់មួយដៃមួយជើង ដោយមានអ្នកខ្លះតទយោទឹកមកបាញ់ អ្នកខ្លះទៀតយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ មិនយូរប៉ុន្មានក៏បានរលត់ទៅវិញផងដែរ ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនោះទេ ។

ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ធានថា ករណីខាងលើនេះគឺជាករណីឆ្លងចរន្តអគ្គីសនីបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងបង្កឲ្យមានការឆាបឆេះយ៉ាងដូច្នេះ នេះសំណាងល្អហើយដែរមិនបណ្ដាលឲ្យមនុស្សរងរបួស និងរាលដាលឲ្យឆេះកាន់តែខ្លាំងនោះ ៕