ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្តដឹកទំនិញធុនធំមួយគ្រឿងឡើងលើសួនច្បារចែកទ្រូងផ្លូវ ផុងជាប់ទៅលេងរួច។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣-៣០នាទីទៀបភ្លឺថ្ងៃទី២១ខែតុលាឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខស្របៀរកម្ពុជា តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកFUSOបិតស្លាកឡូហ្គោលនៅខាងមុខ(KP)ចំណុះ១០តោនក្បាលពណ៏សលាយខៀវពាក់ស្លាកលេខចង្កូតស្តាំ PSHN-0463 បានដឹកទំនិញពេញរថយន្តធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃឡើងទៅលើសួនច្បារចែកទ្រូងផ្លូវផុងជាប់ទៅមុខលេងរួចបណ្តាលឲ្យខូចខាតស្មៅនៅលើសួនអស់ជាច្រើនម៉ែត្រនិងប្រះខឿនអស់ជាច្រើន។

បន្ទាប់មកម្ចាស់រថយន្តមិនបានរត់ទៅណានោះទេបានដេកលង់លក់នៅក្នុងរថយន្តយ៉ាងរំភើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពរញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់



