នារីម្នាក់ស្ទើរគាំងបេះដូង ពេលទទួលបានសំបុត្រពីសង្សារចាស់ស្របពេលចូលរោងការ...
-

ក្នុងថ្ងៃរៀបការ ខ្ញុំទទួលបានលិខិតជូនពរមួយច្បាប់ គឺអតីតសង្សារចាស់របស់ខ្ញុំ ភ្ចាប់នឹងកាតធនាគារជិត១២ម៉ឺនដុល្លា។ ខ្ញុំចាំបានថាខ្ញុំស្រលាញ់គ្នាជាមួយនឹងគាត់ពេលដែលពួកយើងបានរៀនចប់សកលវិទ្យាល័យ នឹងសន្យាថានឹងរៀបការនឹងគ្នា បង្កើតគ្រួសារនិងមុខរបបសម្រាប់ចិញ្ចឹមជីវិត…គ្រាន់តែនឹកដល់ធ្វើអោយខ្ញុំស្រក់ទឹកភ្នែក...។

អ្នកដឹងទេខ្ញុំពិតជាស្រលាញ់គាត់ ក៏ជឿជាក់លើរូបគាត់ថាអាចផ្តល់សុភមង្គលអោយខ្ញុំផងដែរ។ តាមពិតទៅខ្ញុំគិតថារស់នៅជាមួយគាត់ដោយសារមញ្ញមិនត្រូវការអ្វីៗពីគាត់ទេ តែរយៈពេលតែមួយឆ្នាំ គាត់ក៏បានសូមខ្ញុំបែកគ្នា។ តែគាត់មិនដឹងទេថាខ្ញុំនៅតែស្រលាញ់គាត់ មួយថ្ងៃៗខ្ញុំតែងដើរទៅផ្សារមើលឈុតកូនក្រមុំស្រមៃថាថ្ងៃណាមួយគាត់អាចអោយខ្ញុំស្លៀកពាក់ឈុតនេះជាមួយនឹងគាត់។ 

តែគាត់បែរនិយាយថាគាត់គ្មានលុយទេគាត់ទុកលុយសម្រាប់ជួលផ្ទះនិងបង់ថ្លៃទឹកភ្លើង ព្រោះពួកយើងក្រណាស់។ តែខ្ញុំបែរជាយល់ច្រឡំថាគាត់ជាមនុស្សម៉ៅស្វិតមិនចង់រៀបការនឹងខ្ញុំ ហើយពួកយើងក៏ចាប់ផ្តើមឈ្លោះគ្នា។ ប៉ុន្តែចុងក្រោយគាត់ថាគ្មានសមត្ថភាពទទួលខុសត្រូវនឹងជីវភាពរបស់អូនទេ ខ្ញុំខឹងណាស់ ខ្ញុំគិតថាស្រលាញគាត់មិនដែរចង់បានអ្វីសោះតែចុងក្រោយគាត់ហ៊ានប្រើពាក្យបែបនេះដាក់ខ្ញុំ។

ក្រោយមកពួកយើងក៏ចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា ពេលវេលាកន្លងផុតទៅពួកយើងរស់ឆ្ងាយពីគ្នាតែខ្ញុំនៅតែស្រលាញ់គាត់ ព្រោះគាត់ជាមនុស្សទីមួយដែលខ្ញុំស្រលាញ់ តែពួកយើងក៏មិនបានទាក់ទងគ្នាបន្តទៀត។ ពេលវេលាចេះតែកន្លងផុតទៅ មិនយូរប៉ុន្មានម្តាយរបស់ខ្ញុំបានបង្ខំអោយខ្ញុំរៀបការនឹងបុរសអ្នកម្នាក់ ក្រោយមកខ្ញុំនិងអ្នកថ្មីចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា។ ព្រោះខ្ញុំយល់ថាអតីតសង្សារខ្ញុំគេលែងខ្វល់ពីខ្ញុំហើយ។

ក្រោយមកខ្ញុំក៏បានសម្រេចចិត្តរៀបការនឹងអ្នកថ្មី ស្រាប់តែថ្ងៃរៀបការមួយសំបុត្រមួយបានផ្ញើរមកអោយខ្ញុំ៖ អូនពេលដែលអូនបានឃើញសំបុត្រនេះប្រហែលជាថ្ងៃដែលអូនកំពុងរៀបការនឹងបុរសថ្មីហើយ ដូច្នេះបងបានត្រៀមកាដូពិសេសជូនអូន ក្នុងនេះមានកាតធនាគារ១២ម៉ឺនដុល្លា ទុកអោយអូនកសាងសុភមង្គលពិតប្រាកដនឹងអ្នកថ្មីដែលមិនមែនបង។ បងមានការសោកស្តាយណាស់ដែលបងមិនអាចផ្តល់សុភមង្គលដល់មនុស្សដែរជាទីស្រលាញ់របស់បង។ 

ហើយលុយនេះតាមពិតទៅគឺបងសន្សំសម្រាប់អូននឹងបង ពេលថ្ងៃរៀបការ តែបែរជាបងមិនអាច……….ខ្ញុំអានដល់ត្រឹមនេះទឹកភ្នែកខ្ញុំក៏ហូរចុះ។ ភ្លាមៗនោះខ្ញុំក៏បានតេទៅរកគាត់ តែអ្នកលើកទូស័ព្ទបាននិយាយថា ខ្ញុំដឹងក្រោយអ្នកទទួលបានសំបុត្រនេះហើយអ្នកនឹងតេមកខ្ញុំ។ តែខ្ញុំគ្រាន់ជាមិត្តរបស់គេទេ មនុស្សដែលនាងចង់រកគាត់បានស្លាប់អស់រយៈពេល៥ឆ្នាំហើយ គាត់តែងសង្ឃឹមថាគាត់អាចរស់ដ៏ថ្ងៃអ្នករៀបការ តែគាត់មានជំងឺមិនអាចព្យាបាលបានដោយសារគាត់ខិតខំរកលុយដើម្បីសុភមង្គលអ្នក។ស្តាប់លឺដូចនេះខ្ញុំយំយ៉ាងខ្លាំង ហាក់អ្វីៗនៅនឹងមុខខ្ញុំ។