បន្ទាប់ពីមានការបង្ហោះសារព្រមានយ៉ាងខ្លាំងពីសំណាក់អ្នកនយោបាយវ័យក្មេង ធី សុវណ្ណថា ទៅ ចំប៉ីខ្មៅ (ហេង យិន) ក្នុងរយៈពេលមិនលើស២៤ម៉ោង ក៏ឃើញវត្តមាន ចំប៉ីខ្មៅ ចេញមុខសុំទោសជាសាធារណៈផងដែរ ប៉ុន្ដែរឿងនេះនៅមិនទាន់ចប់ឡើយព្រោះនៅមុននេះបន្ដិចកញ្ញា ធី សុវណ្ណបានបន្ដបង្ហោះសារថា មិនទទួលការសុំទោសរបស់ ចំប៉ីខ្មៅ (ហេង យិន) ឡើយ ។

កញ្ញា ធី សុវណ្ណថា បានសរសេររៀបរាប់ថា៖ «ឆ្លើយសំនួរ តើ ធី សុវណ្ណថា មានសិទ្ធិអ្វីប្តឹង Heng yin? ១/ តាមច្បាប់ ពលរដ្ឋខ្មែរ មានសិទ្ធដាក់ពាក្យប្តឹង ២/ ធី សុវណ្ណថា ជាប្រធានអង្គការយុវជនកិច្ចការសង្គម ជាស្ថាប័នកិច្ចការសង្គម ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ៣/ ធី សុវណ្ណថា ជាសមាជិក និងជាមន្ត្រីនៃសមាគមសិល្បៈ ដែលជាស្ថាប័នជំនាញសិល្បៈ ទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

យោងតាមច្បាប់ និងតួនាទីរបស់ខ្ញុំខ្ញុំមានសិទ្ធគ្រប់គ្រាន់ ដាក់ពាក្យប្តឹង Heng yin ដែល Heng Yin បានប្រមាថលើវប្បធម៌ជាតិនិងប្រមាថលើប្រជាជនកម្ពុជាហើយការសូមទោសរបស់ Heng Yin មានឥរិយាបថមិនសមរម្យ និងរឹងរុសមិនព្រមលុប ការផូសផ្សាយប្រមាថ លើវប្បធម៌ជាតិខ្មែរ

តាមការព្រមានរបស់ខ្ញុំទេ ហើយរហូតមកដល់ថ្ងៃនេះ នៅតែផូសផ្សាយប្រមាថជនជាតិខ្មែរ នាងខ្ញុំ និងសមាគមសិល្បៈ មិនទទួលយកការសូមទោសបែបនេះទេ ។

មានអ្នករិះគន់ខ្ញុំថាខ្ញុំប្តឹង ព្រោះចង់បានមុខមាត់ ជាការសម្តែង...អ្នកក៏អាចដាក់ពាក្យប្តឹងដែរ រឺចូលរួមសម្តែងដែរសូមអញ្ជើញ... តែបើមិនហ៊ានទេ សូមឈប់ព្រុសជាបន្ទាន់ ប្រយ័ត្នបានចូលរួមសំដែងដែរពីបទ “រារាំងការដាក់ពាក្យបណ្តឹង” ហើយបានទៅសម្តែងក្នុងគុក រឺបានរត់ទៅសម្តែងនៅក្រៅស្រុក

“សូមប្រយ័ត្ន ការអត់ធ្មត់ខ្ញុំ មានដែនកំណត់”“វប្បធម៌រលត់ ជាតិរលាយវប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន”វប្បធម៌ជាតិខ្មែរដ៏ឧត្តុង្គឧត្តម កូនខ្មែរគ្រប់គ្នាមានកាតព្វកិច្ចការពារ ថែរក្សាវប្បធម៌ជាតិយើងបើមិនគាំទ្រខ្ញុំក៏តាមចិត្ត តែកុំរិះគន់ខ្ញុំក្នុងរឿងនេះ

សូមអ្នកដែលរិះគន់ខ្ញុំ សូមទទួលជ្រាប...ពីនាងខ្ញុំ ធី សុវណ្ណថា» ៕
