មនុស្សស្រីសំណាងមិនមែនបានប្ដីសង្ហារ ឬប្ដីអ្នកមាននោះទេ ប៉ុន្ដែជាប្តី​ដែល​យល់​ចិត្ត ​ជួយ​​យក​អសារ​គ្នា និងផ្ដល់ភាពកក់ក្ដៅឲ្យគ្រួសារ
ណារ៉ា
-

ឃ្លាមួយពោលថា «ជីវិតមនុស្សស្រីមានសំណាងបំផុតពេលបានប្ដីល្អ ហើយរឹតតែសំណាងធំនោះគឺមានឪពុកម្ដាយក្មេកចិត្តល្អ» ។ ជាការពិតណាស់មនុស្សស្រីគ្រប់រូបតែងប្រាថ្នាចង់បានបុរសល្អម្នាក់មកសាងវិថីជីវិតរួមគ្នាឆ្ពោះទៅរកសុភមង្គល ។ សំណាងរបស់មនុស្សស្រីមិនមែនបាន​ប្តី​អ្នក​មាន​ ឬ ប្ដីសង្ហា​រទេ ប៉ុន្ដែជា​ការ​ទទួល​បាន​ប្តី​ដែល​យល់​ចិត្ត ​ជួយ​​យក​អសារ​គ្នា ចំណាយ​ពេល​ខ្លះ​ នៅ​ជាមួយ​គ្នា ឬ​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​ប្រពន្ធ​ទៅ​វិញ​ទេ។

ជាក់ស្ដែងកាល​ពេល​ថ្មីៗ​នេះ​មាន​គណនី​ហ្វេស​ប៊ុក​មួយ​ឈ្មោះ Pich Armara បាន​បង្ហោះ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ចំពោះ​ស្វាមី បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក នឹង​ឆក់​យក​ចិត្ត​ពួកវគេឲ្យ​ស្លុង​ទៅ​តាម​សាច់​រឿង​របស់​អ្នក​ទាំង​ពីរ​។ 

សំណេរ​បង្ហាញ​ពី​អារម្មណ៍​ទាំង​នោះ​បាន​រាប់​បាន​​ថា «ខ្ញុំ​គិត​ថា​ ខ្ញុំ​មាន​សំណាង​​ហើយ​ដែល​​កើត​មក​បាន​ស្វាមី​ដ៏​ល្អ​ម្នាក់​ចូល​មក​មើល​ថែ​ រ៉ាប់​រង់​ជីវិត​របស់​ខ្ញុំ​ ប្តី​ល្អ​មិន​មែន​អត់​មាន​សោះ​នោះ​ទេ​នៅ​ក្នុង​លោក​នេះ ​យ៉ាង​ណា​​ក្នុង​ចំណោម​ដប់​នាក់​ក៏​ត្រូវ​តែ​មាន​ម្នាក់​ក្នុង​នោះ​ដែរ​។

បង​តែង​តែ​មើល​ថែ​ប្រពន្ធ​ពេល​ដែល​ប្រពន្ធ​ឈឺ​ ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​ធ្វើ​ការងារ​ខ្លះៗ​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​មិន​កើត គាត់​បាន​​ជួយ​កិច្ច​ការងារ​លក់​ដូរ​ ដាំ​បាយ​ លាង​ចាន​ បោក​ខោ​អាវ​ ធ្វើ​ម្ហូប​ដែល​ប្រពន្ធ​ចង់​ញាំ​ ជូត​ខ្លួន​ទាំង​ទឹក​ក្តៅ ​ទឹក​ត្រជាក់​ បង​មិន​ចេះ​ប្រកាន់ ​មិន​ដែល​រអ៊ូ​ថា​ហត់​ថា​លំបាក​ ខំ​ប្រឹង​ធ្វើ​ការ​ សុខ​ចិត្ត​ពិបាក​ខ្លួន​ឲ្យ​តែ​ប្រពន្ធ​សប្បាយ​ចិត្ត​ និង​មាន​ក្តី​សុខ​ អូន​គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​ពាក្យ​ថា​អរគុណ​ហើយ​ អូន​ក៏​នៅ​តែ​សង្ឃឹម​ជា​និច្ច​​ថា ​ការ​ស្រលាញ់​មួយ​នេះ​បង​នឹង​ថែ​រក្សា​វា​ឲ្យ​អូន​ជា​រៀង​រហូត​ដល់​យើង​ចាស់​កោង​ខ្នង​ I love you daddy​»។