ខ្ញុំដឹងថាជំងឺនេះធ្វើឲ្យយើងរស់ពិបាកជាងស្លាប់!...នារីស្រស់ស្អាតម្នាក់ ប្រកាសបរិច្ចាគថ្នាំជូនអ្នកកើតជំងឺមហារីក ដែលជាប្រភេទថ្នាំ (Gazyva ប្រភេទថ្នាំចាក់គីមី ) ក្រោមមូលហេតុមួយ...
ក្រោយពីយល់ពីក្តីឈឺចាប់របស់អ្នកកើតជំងឺមហារីក នារីស្រស់ស្អាតម្នាក់ ក៏សម្រេចចិត្តបរិច្ចាគ ថ្នាំចាក់ម្យ៉ាងដែលមានឈ្មោះថា (Gazyva ប្រភេទថ្នាំចាក់គីមី) ជូនដល់អ្នកកើតជំងឺមហារីក ដូចបងប្រុសរបស់នាង។

នៅក្នុងគណនីហ្វេសប៊ុករបស់ Roth Meas បានលើកឡើងថា"ញុំនឹងបរិចាគប្រភេទថ្នាំ (Gazyva ប្រភេទថ្នាំចាក់គីមី ) សំរាប់អ្នកដែលមានជំងឺមហារីកដូចបងប្រុសខ្ញុំ ? ដែលចេញពីពេទ្យប្រទេសថៃ Bumrungrade .... ថ្នាំនេះមានតំលៃថ្លៃគួរសមដែរ $40000+ ..... ព្រោះខ្ញុំដឹងថាជំងឺនេះធ្វើអោយយើងរស់ពិបាកជាងស្លាប់ ! បុណ្យនេះធ្វើជូនបងប្រុសខ្ញុំ ???"។

យ៉ាងណាមិញក៏មានអ្នកចួលរួមសោកស្តាយ ចំពោះបងប្រុស និងសូមអរគុណចំពោះទឹកចិត្តដ៏ល្អមួយនេះ។









ប្រភព៖ Roth Meas
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។