ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២២ ខែតុលាឆ្នាំ ២០១៨ វេលាម៉ោង ១០ និង ៤០ នាទីយប់ មានបុរសកំសត់ម្នាក់ ព កូនប្រុសដើររកប្រពន្ធ រកចុះរកឡើងស្រាប់តែបានឃើញប្រពន្ធ កំពុងនៅលើគ្រែជាមួយប្រុសថ្មី យ៉ាងផ្អែមល្ហែម បង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសកំសត់ត្រូវជាប្តីបានប្រាប់ឲ្យដឹងថា គាត់និងប្រពន្ធរបស់គាត់ បានរៀបការតាមប្រពៃណី ហើយបានរួមរស់ជាមួយគ្នារហូតទទួលបានចំណងដៃកូនប្រុសមួយ តែដោយមួយរយៈពេលនេះ ប្រពន្ធគាត់ដូចជាមានអាការៈប្លែកៗ មិនដូចពីមុនសោះ ធ្វើឲ្យគាត់មានការសង្ស័យដែល ហើយគាត់ក៏បានប្រាប់ទៅប្រពន្ធថា បើអូនអស់ចិត្តនិងគ្នាហើយ គួរតែលែងគ្នាទៅ កុំទុកឲ្យនៅចឹងអី នាំអោយពិបាកដល់កូនទេ ។
បុរសកំសត់បានបន្តទៀតថា ដោយសារតែរស់នៅជាមួយគ្នាមិនចុះសម្រុង គាត់(ប្តី) ក៏ទៅរស់នៅជាមួយបងប្អូនមួយរយៈសិន លុះដល់ថ្ងៃកើតហេតុ គាត់មានអារម្មណ៍នឹកកូននិងប្រពន្ធ ក៏បានមកលេងកូន ស្រាប់តែបានឃើញប្រពន្ធកំពុងតែដេកអោបប្រុសសាហាយ ភ្លាមនោះគាត់ក៏បានចាក់សោរទុកឲ្យអ្នកទាំងពីរនោះក្នុងបន្ទប់ហើយគាត់បានទៅប្តឹងប៉ូលិស ឲ្យជួយអន្តរាគមន៍ភ្លាមៗដែរ។
ក្រោយពេលប៉ូលិសមកដល់ ក៏បាននាំអ្នកទាំងបី ដើម្បីទៅធ្វើការសួរនាំ និងធ្វើការដោះស្រាយគ្នាទាំងយប់៕
ដោយៈ ភត្រ្តា