ពេលនេះកម្មវិធី Miss Grand International ដែលប្រព្រឹត្តិទៅនៅប្រទេស មីយ៉ាន់ម៉ា ដែលមាន Miss Grand តំណាងឲ្យប្រទេសទូទាំងពិភពលោក កំពុងតែបន្តការប្រកួតក្នុងការបោះឆ្នោតដើម្បីជ្រើសរើសយក Miss Grand ដែលគ្រងឈុតតំណាងជាតិស្អាតជាងគេចំនួន១០នាក់។
ដោយឡែក យោងតាមគណនីហ្វេសបុកផ្លូវការ Page Miss Grand International បានធ្វើការបង្ហោះ លើគណនីផ្ទាល់កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ "Miss Grand កម្ពុជា គឺមិនបានស្ថិតនៅក្នុង Top 10 នោះទេ ដូច្នេះសូមបងប្អូនប្រិយមិត្តមេត្តាជួយនាំគ្នាបោះឆ្នោតជូនដល់ Miss Grand កម្ពុជា ឲ្យទទួលនូវជ័យជំនះផង"។
សូមមេត្តាបំពេញតាមវិធីដូចជម្រាបជូនដែលបានភ្ជាប់មកជាមួយនេះ។ លោកអ្នកអាច Vote គាំទ្របានចំនួន ១ ដោយមិនគិតប្រាក់ ប៉ុន្តែប្រសិនបើមានបំណងចង់ Vote គាំទ្រក្នុងចំនួនច្រើន លោកអ្នកត្រូវប្រើប័ណ្ណឥនណទាន (Credit Card / Debit Card ) ដើម្បីចូលរួម ក្នុងនោះតម្លៃ $1 សម្រាប់ការ Vote គាំទ្រ 1 ។ លោកអ្នកអាចប្រើ ទូរស័ព្ទ 1 គ្រឿង ចូលរួម Vote គាំទ្របានចំនួន ១ ដោយមិនគិតប្រាក់ ។ គ្រាន់តែប្រិយមិត្តទាំងអស់ ភ្ជាប់ប្រព័ន្ធ Star Phone រួចផ្តល់ការ Vote គាំទ្រចំនួន១ ដល់បេក្ខភាពកម្ពុជា គឺជាទង្វើដ៏មានទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់យើងខ្ញុំទាំងអស់គ្នា។ សូមលំឱនកាយថ្លែងអំណរគុណ។
"ចំពោះការបោះឆ្នោតតាមរយៈការ LIKE & SHARE ចំពោះរូបនៃឈុតតំណាងជាតិ ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ ដែលនាំមកនូវជោគជ័យដំណាក់កាលទី១ ដល់បេក្ខភាពកម្ពុជា ទទួលបាននូវសិទ្ធិជាបេក្ខភាពទាំង១២ ក្នុងចំណោមបេក្ខភាពទាំង ៧៥ ទូទាំងពិភពលោក ដែលនឹងត្រូវដាក់ជូនគណៈកម្មការនៃកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ MISS GRAND INTERNATIONAL 2018 ដាក់ពិន្ទុសម្រេចថាឈុតតំណាងជាតិណាមួយដែលនឹងទទួលបាននូវពានរង្វាន់ឈុតតំណាងជាតិស្អាតផ្តាច់គេ Best National Costume Award នាថ្ងៃទី២៥ ខែតុលា ខាងមុខនេះ។ សូមថ្លែងអំណរគុណនូវការគាំទ្ររួបរួមគ្នាជួយដល់បេក្ខភាពកម្ពុជា ដើម្បីកម្ពុជា។ យើងរង់ចាំមើលព្រមគ្នា ក៏ដូចជានឹងទទួលយកនូវលទ្ធផលសម្រេចពីគណៈកម្មការនៃកម្មវិធីប្រកួតផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី២៥ ទាំងអស់គ្នា"។
មានវីដេអូ៖