ប្រពន្ធអូនលំបាកហើយ ពេលប្ដីមិននៅ!!! គ្រាន់តែប្ដីមិននៅផ្ទះ២.៣ថ្ងៃ ប្រពន្ធនាំប្រុសក្មេង ចូលបន្ទប់ជួលរួមរ័ក ដល់ពេលប្ដីតាមទាន់ចាក់សោជាប់ រួចប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន..
-

ភ្នំពេញៈ កាលវេលាម៉ោង១០ៈ៥នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ជួល ក្រោយផ្សារជិនជូរី ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍នេះ បានបង្កភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីប្ដីមិននៅផ្ទះប្រពន្ធនាំប្រុសក្មេង ចូលបន្ទប់ជួល រួមរ័កប្ដីតាមទាន់ចាក់សោជាប់ រួចប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។

ប្រពន្ធដែលផិតក្បត់មានឈ្មោះ គ.ស ភេទស្រី អាយុ២២ឆ្នាំ មុខរបលក់បន្លែ ស្នាក់នៅបន្ទប់ជួលក្រោយផ្សារជិនជូរី មានស្រុកកំណើតខេត្តកណ្តាល។ ប្ដីមានឈ្មោះ ម.យ.ម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបមេការសំណង់ ស្នាក់នៅបន្ទប់ជួល ជាមួយគ្នាមានស្រុកកំណើតខេត្តកណ្ដាល។ ចំណែកប្រុសជាសាហាយមាន ឈ្មោះ ស.ស អាយុ២៤ឆ្នាំ មុខរបដឹកទឹកកក ស្នាក់នៅជិតបន្ទាយ៩៩ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែជ័យ មានស្រុកកំណើតខេត្តកណ្ដាល។

តាមប្រភពពីជនរងគ្រោះជាប្ដី បានឲ្យដឹងថា រូបគាត់និងប្រពន្ធ បានរៀបការជាមួយប្រពន្ធ បានរយ:ពេល៤ឆ្នាំមកហើយ មានកូនប្រុសមួយអាយុ១ឆ្នាំកន្លះ តាំងពីចាប់ដៃគ្នាមក មិនដែលមានរឿងអ្វីនិងគ្នានោះទេ ទើបតែមួយរយ:ចុងក្រោយនេះ គាត់បានមករស់នៅភ្នំពេញ ប្រពន្ធប្រកបមុខរបរលក់បន្លែ ចំណែកគាត់ជាប្ដីធ្វើការសំណង់ ស្រាប់តែប្រពន្ធរបស់គាត់បែកគំនិត លួចមានការទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ ជាអ្នកម៉ូយយកទឹកកក ដាក់រាល់ថ្ងៃតាំងពីពេលនោះ មកប្រពន្ធរបស់គាត់ តែងតែរកាំរកុះជាមួយគាត់ ស្ទើរជារៀងរាល់ថ្ងៃ។

ណាមួយដោយធ្លាប់ឃើញប្រពន្ធរបស់គាត់ អង្គុយហូបបង្អែម ជាមួយប្រុសក្មេងដែលជាម៉ូយ ដែលដាក់ទឹកកកឲ្យរាល់ព្រឹក ក៏មានការសង្ស័យ រួចក៏បានតាមដានរហូត ថ្ងៃមួយរូបគាត់បានឈ្លោះគ្នាបន្តិចបន្ទួច ជាមួយប្រពន្ធ ហើយបាននាំកូនប្រុសទៅលេងស្រុកបួនទៅប្រាំថ្ងៃ នៅពេលត្រលប់មកភ្នំពេញវិញ បានទៅដល់បន្ទប់ជួល ឃើញទ្វារបិត ក៏បង្ហើបទ្វារស្រាប់តែឃើញប្រពន្ធ កំពុងតែដេកជាមួយប្រុសក្មេងនោះ ភ្លាមៗនោះដែលបុរសជាប្ដី បានចាក់សោពីខាងក្រៅជាប់ រួចបានតេទូរស័ព្ទហៅប្អូន និងប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកបន្ទប់ជួល ដើម្បីជួយអន្តរាគមន៍ រួចក៏បាននាំប្រពន្ធដែលផិតក្បត់ និងប្រុសក្មេងជាហាយទៅប៉ុស្តិ៍កាកាប១ ធ្វើការសាកសួរចាត់ការបន្តទៀត ៕