ចប់ហើយ...មន្ត្រី​សាខា​កាំ​កុង​ត្រូល​ ពិនិត្យឃើញមានសារធាតុ​គីមី​ហាមឃាត់ ប៉ូ​រ៉ា​ក់ នៅក្នុងគុយទាវ​សរសៃរ​តូច
-

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៨​ មន្ត្រី​សាខា​កាំ​កុង​ត្រូល​ខេត្ត​ព្រៃវែង សហការ​ជាមួយ​ម​ន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ទំ​និ​ញ ដែល​ដាក់តាំង​លក់​នៅ​ផ្សារ​សាមគ្គី​ក​អណ្តើក ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង​។  នៅក្នុងការចុះត្រួតពិនិត្យ នោះក្នុងនោះ មានសរសៃ​គុយទាវ នំ​បញ្ចុក នំ​បាញ់ហយ ត្រី​ប្រលាក់ ស្ករត្នោត សណ្តែក​ប​ណ្តុះ សរុប ៨ គំរូ ដោយ​ក្នុង​នោះ​មាន​បញ្ហា​តែ​លើ​សរសៃ​គុយទាវ​ប៉ុណ្ណោះ។


ជាលទ្ធផល ក្នុងការត្រួតពិនិត្យ បានរកឃើញ គុយទាវ​សរសៃរ​តូច ចំនួន​១២​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ប៉ូ​រ៉ា​ក់ (Borax)។


បន្ទាប់មក​ម​ន្ត្រី​កាំកុង​ត្រូលបានធ្វើ​ការណែនាំ​និង​ធ្វើ​កិច្ចសន្យា ផ្តិតមេដៃ ដល់​ម្ចាស់​ផលិត​គុយទាវ ដោយ​ធ្វើ​ការកែប្រែ​ក្នុង​ការផលិត និង​បានធ្វើ​កំណត់ហេតុ​ដកហូត​គុយទាវ យកទៅ​កំទេចចោល​។​