កុំប្រហែស ដុំគីសទុកយូរអាចនឹងក្លាយជាដុំមហារីក! មកពិនិត្យមើលរោគសញ្ញា និងឱសថធម្មជាតិព្យាបាលគីសដៃស្បូន ពូកែសក្ក័សិទ្ធ!
ណារ៉ា
-

មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិព្យាបាល គីសដៃស្បូន សូមបងប្អូនមកស្វែងយល់ពីជំងឺនេះជាមុនសិន។

តើដុំគីសដៃស្បូនជាអ្វី មានរោគសញ្ញា និងផ្តល់ផលវិបាកអ្វីខ្លះ?

ដុំគីសដៃស្បូន ជាដុំទឹកស្រោបដោយស្រោមនៅក្នុង ឬនៅលើផ្ទៃនៃអូវែ ដែលនៅសងខាងស្បូនស្ត្រី។

ក) រោគសញ្ញា៖

– ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ

– ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក(Dyspareunia)

– ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ

– នោមញឹក ឬក៏ពិបាកនោម

– អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន

– ភាគច្រើនវាវិវត្តន៍ធំធាត់ដោយស្ងាមស្ងាត់។

ខ) មូលហេតុ៖

មូលហេតុនៃជំងឺនេះ កើតឡើងទៅតាមប្រភេទនៃគីសនីមួយៗ:

១. Follicular cyst: ដោយវាពុំបានបញ្ចេញពងមេជីវិត

២. Corpus luteum cyst: ពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរន្ធនោះត្រូវបានបិទជិតវិញ។

ដុំគីសទាំងពីរប្រភេទនេះ(១ និង២) មិនមានបញ្ហាអ្វីទេ វានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ខែ បន្ទាប់

៣. Dermoidcysts: ផ្សំទៅដោយជាលិការផ្សេងៗដូចជា សក់ ស្បែក ឬក៏ធ្មេញ…។ ករណីនេះកម្រក្លាយជាមហារីកណាស់

៤. Cystadenomas: ផ្សំដោយទឹករំអិលខាប់ៗ ដែលកើតចេញពីជាលិកាអូវែ

៥. Endometriomas: ផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិការអង់ដូម៉ែត និង រីកធំធាត់នៅក្រៅស្បូន

គ) ផលវិបាក៖

– ដុំគីសដែលកើតលើស្ត្រីចំណាស់ក្រោយពេលអស់រដូវអាចក្លាយជាមហារីក

– Ovarian Torsion គឺដុំគីសដែលរមួលបណ្តាលឲ្យចុកពោះខ្លាំង

– Ovarian Rupture គឺដុំគីសដែលបែករហែកបណ្តាលឲ្យចុកពោះខ្លាំង និងមានឈាមដក់ក្នុងពោះ

ខាងក្រោមជារូបមន្តឱសថធម្មជាតិព្យាបាលគីសដៃស្បូន ពូកែសក្ក័សិទ្ធ!

ប្រភេទរុក្ខជាតិឱសថ៖

ដើមបន្លាបង្ក្រាប

វល្លិ៍សាវមៅព្រៃ

ដើមប៉េងប៉ោះស្រោម

និងធាងម្នាស់

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត