ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្រ្តីម្នាក់បានយកកូនដែលទើបនឹងសម្រាលមិនទាន់ទាំងបានកាត់ទងផ្សិតផងនោះ យកទៅបោះបង់ចោល ដោយរុំថង់ខ្មៅពីរជាន់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិមកចោមរោមមើលទារិកម្នាក់នោះ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

នៅមុនពេលកើតហេតុក្មេងតូចៗបាននាំគ្នាទៅរកនុយជន្លេនដើម្បីយកទៅស្ទូចត្រីដើររកមកដល់ក៏បានលឺសំឡេងក្មេងយំក៏នាំគ្នាមើលក៏ប្រទះឃើញទារិកាតូចនេះនៅក្នុងថង់ខ្មៅរុំពីរជាន់ក៏ស្រែកឆោឡោផ្អើលដល់មនុស្សក្មេងចាស់ប្រុសស្រីចោមរោមមើលនិងបានស្រាយថង់នោះចេញដើម្បីសង្គ្រោះជីវិតទារិកានោះ។

ក្រោយពីស្រាយថង់រួចប្រជាពលរដ្ឋក៏បាននាំទារិកានោះទៅកាត់ទងផ្សិតនៅគ្លីនិកឯកជនមួយ ហើយទារិកានោះមើលទៅមានសុខភាពល្អប្រសើរនិងត្រូវបានយកទៅចិញ្ចឹមដោយនារីចិត្តធម៌ម្នាក់ឈ្មោះ សាន់ និកា អាយុ២១ឆ្នាំ ជាកូនស្រីរបស់លោកស្រី សាន់ វណ្ណា ស្នាក់នៅក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។ លោក ស្រី សាន់វណ្ណា ឲ្យដឹងការ ដែលកូនស្រីរបស់គាត់ទទួលកទារិកានេះមកចិញ្ចឹមបីបាច់ថែរក្សាអាជ្ញាធរសង្កាត់និងសមត្ថកិច្ចក៏បានដឹងឮដែរ៕




ដោយ៖ ភត្រ្តា