មហាសោដនាកម្មបងប្អូនប្រុសស្រី៣នាក់ បានលង់ទឹកស្លាប់ ធ្វើឲ្យមហាជនមានការសោកស្តាយ និងអាណិតជាខ្លាំង ចំណែកម្តាយឪពុកជនរងគ្រោះវិញ ស្ទើរតែបានបង់ស្មារតីទៅហើយ ព្រោះតែអាណិតកូនខ្លាំងពេក។ ហេតុការណ៍សោដនាកម្មដ៏កម្រតក់ស្លត់មួយបានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ដោយមានមនុស្សមួយគ្រួសារចំនួន៥នាក់ត្រូវបានលេចទូកកណ្តាលទន្លេ ហើយក្នុងនោះបង្កឲ្យបាត់បង់ជីវិតមនុស្សចំនួន៣នាក់ និងជួយសង្គ្រោះបាន២នាក់។

អ្វីដែលធ្វើឲ្យមហាជននិងអ្នកភូមិហួសចិត្តជាខ្លាំងនោះ គឺនៅពេលរកឃើញសពហើយ ហើយក៏ចង់សែងយកទៅធ្វើបុណ្យដែរ តែបែរជាអ្នកជិតខាងអាត្មានិយម មិនឲ្យសពនោះសែងកាត់ក្រោយផ្ទះខ្លួននោះទេ ដោយឲ្យវ៉ៃផ្ទះខ្លួនពីក្រោយចេញទើបអាចយកសពឡើងមកថ្នល់ជាតិបាន ណាមួយផ្លូវនោះវាចោតខ្លាំងទៀត មិនដឹងជាសែងយ៉ាងណានោះទេ។

បងប្រុសម្នាក់ បង្ហោះវិដេអូទាំងហួសចិត្តជាខ្លាំង នៅពេលដែលខ្មែរគ្នាឯងសោះ មិនព្រមជួយគ្នា សុខចិត្តធ្វើខ្លួនអាត្មានិយមយ៉ាងនេះ តើខុសត្រង់ណា គ្រាន់តែសែងសពកាត់ពីក្រោមផ្ទះនោះ? តើមានបងប្អូនណាអាចជួយប្រាប់បានទេ?




មានវិដេអូ៖