ភ្នំពេញ៖ ផ្ទុះការតវ៉ាជាថ្មីម្ដងទៀតនៅ វត្ដគោកអំពិល ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បានមូលមតិគ្នាផ្ដិតមេដាយ លក់ដីរួម មួយកន្លែងនៅក្នុងភូមិឲ្យទៅក្រុមហ៊ុនមួយដែលមិនស្គាល់ឈ្មោះ ដោយបានចែកលុយប្រជាពលរដ្ឋក្នុងមួយគ្រួសារ១ពាន់ដុល្លារ លុះដល់ពេលមេក្រុមចែកលុយមានអ្នកខ្លះបានហើយ អ្នកខ្លះទៀតមិនបានធ្វើឲ្យអ្នកដែលមិនបានទទួលលុយនោះមានការខឹងសម្បាទៅនិងមេក្រុមក៏ផ្ទុះការតវ៉ាប្រកែកដំឡើងសរសៃ.កដាក់គ្នារហូតមេក្រុមដែលចុះចែកលុយរត់បាត់ជើង.សព្រាតឡើងឡានជិះចេញទៅបាត់ ។

ពលរដ្ឋដែលជាអ្នកភូមិព្រែកថ្លឹងបានរៀបរាប់អោយដឹងថា នៅយប់ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨វេលាម៉ោង៨យប់មានតំណាងជំទាវ៧នាក់បានដើរប្រាប់អ្នកភូមិថានៅព្រឹកស្អែកនេះ លោកជំទាវជំនាញខាងដើរទិញដីរួម និងធ្វើសម្បទានក្នុងមួយគ្រួសារ ត្រូវទទួលបានលុយចំនួន១០០០ ដុល្លារ សូមនាំគ្នាទៅទទួលយកនៅវត្តគោកអំពិលតែខាងតំណាងមិនបានប្រាប់ឈ្មោះលោកជំទាវនោះទេ? ហើយក៏មិនដឹងថាលុយនេះលោកជំទាវផ្តល់ជូនដើម្បីអ្វីនោះឡើយ ។

ពលរដ្ឋចំនួន៤០២គ្រួសារដាក់ការសង្ស័យថា លុយដែលចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារចំនួន១០០០ដុល្លារនោះគឺ អាជ្ញាធរខណ្ឌដង្កោ សង្ស័យឃុបឃិតគ្នាលក់ដីភូមិរួមមិនដែលនៅសុខៗមានលោកជំទាវចិត្តធម៌ណាសុខចិត្តយកលុយរាប់សិបម៉ឺនដុល្លាយកមកចែកទទេៗនោះទេ ។

ទាក់ទ្និននិងការចែកលុយក្នុងមួយគ្រួសារ១០ ០០ដុល្លារខាងលើនេះ លោកចៅសង្កាត់រងជើងឯក បានចុះទៅដល់ទីតាំងលោកជំទាវដែលជំនាញខាងដើរទិញដីរួម របស់ពលរដ្ឋនោះដែរ លោកឆ្លើយថា អត់ដឹងអីទេហើយលោកក៏បានឡើងជិះរថយន្តចេញបាត់ដែរ ៕








ដោយ៖ ភារ៉ា