រកប្រពន្ធណាបាន! សុខចិត្តអង្គុយចាំប្តីនិយាយរឿងការងារ នឹងផឹកស៊ី​បណ្តើរ តើមានមនុស្សស្រីប៉ុន្មាននាក់ដូចគាត់?.
សីហា
-

ភ្នំពេញ៖ សម្រាប់បច្ចុប្បន្ននេះ មនុស្សទូទៅមិនថា ប្រុសឫស្រី តែងតែជួបជុំគ្នាពិសារអាហារ និងស្រាបៀ ដើម្បីឲ្យបរិយាកាសកាន់តែសប្បាយលាយលំជាមួយតន្ត្រីជាដើម ក្នុងនោះដែរក្រលេកមកមើលនារីមួយចំនួនដែរគាត់មិនសូវចេះពិសារស្របៀ ព្រោះអាចមកពីគាត់ ឆាប់ស្រវឹង ឫក៏អាចថាបានមកពីគាត់ខ្លាចខូចសុខភាពជាដើម។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Li Ta បងបង្ហោះថា “តើមានមនុស្សស្រីប៉ុន្មានអ្នកដែលពេញចិត្តមកអង្គុយចាំប្តីផឹកសុីបែបនេះ ?

មនុស្សប្រុសចូលចិត្តសប្បាយ ចូលចិត្តជួបជុំនិយាយគ្នាលេង រឺពិភាគក្សាគ្នារឿងការងារវាតែងតែអមនឹងស្រាបៀរទើបនិយាយគ្នាចូល មានតែមនុស្សប្រុសទេទើបយល់...តែមនុស្សស្រីមួយចំនួនគឺមិនចូលចិត្តអោយប្តីផឹកសុីនោះទេ តែសំរាប់ខ្ញុំវិញ មិនហាមទេ ព្រោះគ្រប់ពេលដែលគាត់ផឹកសុីម្តងៗតែងតែយកខ្ញុំទៅតាមគ្រប់ពេល ហើយផឹកសុីគឺដឹងម៉ោងដឹងវេលាគឺចូលផ្ទះហើយ មនុស្សប្រុសគាត់ត្រូវការពេលវេលាខ្លះសំរាប់ខ្លួនឯង គ្រួរសារ នឹងមិត្តភកិ្ត វាមិនខុសអីពីមនុស្សស្រីទេចូលចិត្តស៊ូបភីង ប្រពន្ធល្អគួរតែបើកសិទ្ធអោយគាត់ធ្វើអ្វីសំរាប់ខ្លួនឯងខ្លះការផឹកសុីវាជារឿងធម្មតារបស់មនុស្សប្រុសទៅហើយ សំខាន់អោយតែគាត់ស្រឡាញ់យើង គោរពយើង ស្មោះត្រង់នឹងយើង ផ្តល់តំលៃអោយយើង មិនធ្វើអោយយើងទឹកភ្នែកទៅបានហើយ ត្រូវចាំខ្សែចងរិតតែទឹងវាងាយនឹងដាច់ មនុស្សពីនាក់ស្រឡាញ់គ្នាត្រូវចេះគោរពគ្នាទៅវិញទៅមកទើបមានក្តីសុខ... Khan Sambath Vichet”។