យុវជនម្នាក់ជិះម៉ូតូដឹកហ្គាសបត់ម៉ូតូមិនមើលក្រោយបណ្ដាលឲ្យម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងដួលរងរបួសស្រាល
ណារ៉ា
-


ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមិនមើលក្រោយបណ្ដាលឲ្យម៉ូតូបុរសម្នាក់ជិះមកពីក្រោយចាប់ហ្រាំងដួលរងរបួលស្រាលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់កាលពីវេលាម៉ោង៩ និង១០ នាទីយប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែកលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាគុបជ្រុង៧០ពណ៌ទឹកសមុទ្រពាក់ស្លាកលេខកណ្ដាល1L-8983បានធ្វើដំណើរពីទិសដៅពីជើងមកត្បូង ដល់ចំនុចកើតហេតុក៏បានបត់មិនបានមើលក្រោយ ពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិចពណ៌សរពាក់ស្លាកលេខព្រៃវែង1N-4076 បានធ្វើដំណើរតាមក្រោយស្របទិសគ្នាខណះពេលដែលម៉ូតូម៉ាកហុងដាគុបជ្រុង៧០បានបត់ក៏បានចាប់ហ្វ្រាំងដួលរងរបួសស្រាលចំណែកម៉ូតូជនរងគ្រោះរងការខូចខាតផ្នែកខាងឆ្វេងតិចតួច។

ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុបានធ្វើការសម្រួលគ្នាត្រូវ ខាងម្ចាស់ម៉ូតូម៉ាកហុងដាគុបជ្រុង៧០សងសំណងជាទឹកប្រាក់ចំនួន50$ ដើម្បីបព្ចាប់រឿង៕