មណ្ឌលគិរី ៖ កាលពីថ្ងៃទី២៩ តុលា ២០១៨ មានការភ្ញាក់ផ្អើលមួយកើតឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកមួយ បានបង្ហោះនារីវ័យក្មេងម្នាក់ អាក្រាតល្វែងក្រោម អង្គុយលើក្រណាត់ខ្មៅលើគុម្ពស្មៅ ក្នុងសភាពសោកសង្រេងដោយមានភ្ជាប់ជាមួយពាក្យ «"កូនសូមទោស ប៉ានឹងម៉ាក់ផង ដែលកូនបង្ហោះរូបនេះទៅ កូនពិតជាអត់គាត់មិនបានមែន សូមម៉ាក់នឹងប៉ា ឈប់បំបែកពួកខ្ញុំទៀតទៅ ខ្ញុំសុំអង្វរប៉ាហើយនិងម៉ាក់ ខ្ញុំមានកូនជាមួយគាត់ហើយ កុំបំបែកខ្ញុំអីសុំអង្វរ"។
ក្រោយពីមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ៊្វេសប៊ុក កាលពីសប្តាហ៍កន្លងមក ដោយនគរបាលខេត្តមណ្ឌលគិរី បានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតចាប់បានជនសង្ស័យ ដែលបានបង្ហោះរូបភាពអាក្រាតកាយ ក្រោយពីខាងជនសង្ស័យអង្វរដល់គ្រួសារនាង កុំបំបែកពួកគេចេញពីគ្នាអី។។

បើយោងតាមសម្តីរបស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសដែលបានបង្ហោះរូបអាក្រាតរបស់នារីគ្រោះរូបនោះមានឈ្មោះ ម៉ីន សុក្រៃ អាយុ២៣ឆ្នាំ ជនជាតិចាម រស់នៅភូមិពូទិល ឃុំប៊ូស្រា អតីតជាគូដណ្តឹងនឹងនារីរងគ្រោះ ដែលមានវ័យទើប១៨ឆ្នាំ កាលពីល្ងាចថ្ងៃទី៣១ តុលា ២០១៨ នៅស្រុកពេជ្រាដាតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលបានបណ្តាលឲ្យខ្លួនឈានដល់បង្ហោះរូបភាពអាក្រាតកាយ របស់អតីតគូរដណ្តឹងរូបនោះ ដោយសារតែ ម្តាយនារីរងគ្រោះសុំផ្តាច់ពាក្យកូនពីជនសង្ស័យវិញ ធ្វើឲ្យជនសង្ស័យកើតចិត្តខឹងសម្បារ ក៏បង្ហោះរូបអតីតគូដណ្តឹង ដើម្បីជាការគំរាមដល់គ្រួសារខាងស្រី បើមិនឲ្យជួបគ្នាវិញ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ផងដែរ ៕
ដោយ៖ ភត្រ្តា