កំពង់ស្ពឺ៖ បុរសម្នាក់បានចាញ់កលនារីវ័យក្មេង ឈ្មោះ កន្និកា ដោយរូបនាង បានមកខ្ចីម៉ូតូម៉ាកនិចជិះសិន ដែលអ្នកទាំងពីទើបតែបានស្គាល់គ្នាបានបីខែ។ ម្ចាស់ម៉ូតូលោក ស៊ូ សាវ៉ាត ដែលមានមុខរបរធ្វើការងារនៅចំណតរថយន្តផ្សារកំពង់ស្ពឺ បានរៀបរាប់ថា "ខ្ញុំបានស្គាល់នារីរងគ្រោះជិត៣ខែហើយដោយសារតែឃើញនាងមកលក់ដូរជាមួយម្តាយមានការអាណិតពេក ក៏បានសុំកន្លែងអោយលក់ដូរហើយរាប់អានគ្នារហូតមក លុះដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨កន្លងទៅនាងទូរសព្ទ័មកខ្ញុំថា សូមអោយខ្ញុំជួយផ្ញើម៉ូតូតាមរថយន្តតាក់ស៊ីមកអោយនាងផង នាងជិះម៉ូតូនោះត្រឡប់ទៅកំពង់ស្ពឺឲ្យវិញ"។

លោក ស៊ូ សាវ៉ាត បានសរសេរនៅក្នុងពាក្យបណ្តឹងថា "កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មាននារីម្នាក់ ឈ្មោះ កន្និកា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅក្នុងភូមិខ្នា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានមកខ្ចីម៉ូតូលោក សាវ៉ាត ម៉ាកស៊ុយ ហ្វូគីនិក ពាក់ស្លាកលេខភ្នំពេញ1CF-6165 ហើយឆបោកយកទៅបាត់តែម្តង។ បើថ្ងៃក្រោយបើសិនជាឈ្មោះខាងលើ ជិះទៅប្រព្រត្តឹសកម្មភាពផ្សេង ដែលខុសច្បាប់ លោក( សាវ៉ាត) សូមមិនទទួលខុសត្រូវទេ"។
