បងប្អូនយល់យ៉ាងណាចំពោះរូបមួយនេះ...ក្នុងថ្ងៃមង្គល កូនកំលោះលាងជើងឲ្យកូនក្រមុំ ហើយកូនក្រមុំលាងជើងឲ្យកូនកំលោះ ព្រោះ....
-

កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែករូបភាពពីសន្លឹក ដែលធ្វើឲ្យមហាជនជាច្រើនមានមានការងឿងឆ្ងល់ កូនកំលោះកូនក្រមុំ មួយគូរកំពុងឋិតនៅក្នុងរឿងជ័យ ដោយអ្នកទាំងពីរលាងជើងឲ្យគ្នាទៅវិញទៅមក។


ភ្ជាប់នឹងរូបថតកូនកំលោះអង្គុយលាងជើងឲ្យកូនក្រមុំ នៅក្នុងមង្គលការរបស់អ្នកទាំងពីរ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mich Vutha បានបង្ហោះចេញពីក្រុងកំពង់សោម ដោយម្ចាស់គណនីហ្វេសប៊ុកមិនបានបរិយាយអ្វីឡើយ។ 


នៅក្នុងការបង្ហោះរូបភាពនេះ បានធ្វើឲ្យមហាជនមានការជជែកវែកញ៉ែកគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក និងមានកាចែកចាយយ៉ាងច្រើន។ យ៉ាងណាមិញ នៅក្នុងរឿងមួយនេះ ក៏ត្រូវបានអ្នកចូលមកខមិនដែលមានឈ្មោះថា "សម្តែងសម" តែត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Song Phalla​" បានប្រាប់ឲ្យដឹងថា "ទិតធីតា ទិត ធីតា មិនមែនសំដែងទេជាការពិតពិធីរៀបការប្អូនប្រុសខ្ញុំ"


ប្រភព៖ Mich Vutha