នេះហើយឥទិ្ធពលថ្នាំញៀន!!! ព្រោះតែថ្នាំជ្រេបពេញខ្លួន ធ្វើឲ្យយុវជនម្នាក់ បែកគំនិតចេញកាច់.ក ម៉ូតូអ្នកកាសែតម្នាក់ បានសំរេចយកទៅបញ្ជាំដើម្បីទិញថ្នាំជក់ ក្នុងតម្លៃ....
-

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៧យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ចំណុច​មុខផ្ទះ​លេខ២៧២ ផ្លូវ​លេខ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ។ តាមប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង៨ព្រឹក ថ្ងៃកើតហេតុ​ជនរងគ្រោះមានឈ្មោះ ហេង សុខ​ទី ភេទ​ប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ​សារព័ត៌មាន ស្នាក់​នៅផ្ទះ​លេខ២៧២ ផ្លូវ​លេខ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ។ ​បាន​ទុក​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BA-០៦១២ នៅ​ចំណុច​មុខផ្ទះ​កើតហេតុ រួច​ក៏បាន​ចូលទៅ​សម្រាក​មួយសន្ទុះ ក៏​ត្រឡប់​ចេញមកក្រៅ​វិញ​ ។

​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ មានឈ្មោះ ហួន ចាន់ណា អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ សំណង់​អនាធិបតេយ្យ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ។ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ (កាច់ក) ជនរងគ្រោះ​ជិះ​គេច​ពី​កន្លែងកើតហេតុ​បាត់ ស្របពេលនោះ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្បារអំពៅ២ តែម្តង។ ចំណែក​បុរសរងគ្រោះ​ក្តៅ​ក្រា​ហាយ​ចិត្ត ក៏​បើក​កាមេរ៉ា​សុវត្ថិភាព​នៅមុខ​ផ្ទះ​រប​ស់​ខ្លួន​មើល ទើប​ឃើញ​ជនសង្ស័យ ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ (កាច់ក) របស់ខ្លួន​ទៅ​ក៏បាន​យក​វីដេអូ​ ទៅ​ប្រគល់អោយ​សមត្ថកិច្ច​ដើម្បី​ងាយស្រួល​ ក្នុងការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​រូបនោះ។

លុះ​មកដល់​ម៉ោង៧យប់​ថ្ងៃ​ដដែល មិត្ត​ភ័ក្ដិ​របស់​ជនរងគ្រោះ បាន​ប្រទះឃើញ​ជនសង្ស័យ នៅមុខ​ផ្ទះរ​បស់ជនស​ង្ស័​យ​នៅ​ចុង​ភូមិ​កើតហេតុ ទើប​ប្រ​ញ៉ាប់​រត់​មក​ប្រាប់​ជនរងគ្រោះ ភ្លាមនោះ​ជនរងគ្រោះ​បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ច្បារអំពៅ២ ចេញ​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​នៅមុខ​ផ្ទះ​របស់​ជនសង្ស័យ​តែម្ដង ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង​ចុង​ភូមិ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ២ រួច​យកមក​សួរនាំ​នៅ​ប៉ុស្តិ៍​តែម្តង។ 

ចំណែក​ម៉ូតូ​ជនរងគ្រោះ​ បាន​យកទៅ​បញ្ចាំ​នៅ​ហាងទទួល​បញ្ចាំ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី២ បាន​លុយ​ចំនួន២០០ដុល្លារ រួច​ក៏​យកលុយ​មួយចំនួន​ទៅ​ទិញ​ថ្នាំជក់។ ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​សួរនាំ ក​សា​ង​សំណុំ​រឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕