ភ្នំពេញ៖ កាលពីវេលាម៉ោង២១ និង៣០នាទី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូមន្ត្រីយោធា នៅខណ្ឌសែនសុខ។
ជនសង្ស័យម្នាក់មានឈ្មោះ ព្រំ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រីឯជនរងគ្រោះមានឈ្មោះឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរបយោធា ស្នាក់នៅផ្ទះលេខ៣០៣ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ វត្ថុតាងដកហូតបានមាន ៖ ម៉ូតូ១គ្រឿង ម៉ាកធូដេរ ពណ៌ប្រផេះ គ្មានស្លាកលេខ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចេញពីធ្វើការ លុះមកដល់ផ្ទះ បានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះតែពុំបានដកសោរម៉ូតូ រួចបានដើរចូលទៅក្នុងផ្ទះ ស្រាប់តែឮសំឡេងវ៉ៃខចន្ទុលម៉ូតូ ហើយបានចេញមកមើលឃើញ ជនសង្ស័យកំពុងឡើងជិះម៉ូតូរបស់ខ្លួន ក៏បានចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសួរនាំ ។
ជនសង្ស័យខាងលើសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
ដោយ៖ ភត្ត្រា