សម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសទូរស័ព្ទដៃកាន់តែវិវត្តន៍ទៅមុខ ដែលមានលក្ខណៈជាស្មាតហ្វូន រីឯមនុស្សវិញមានលទ្ធភាពក្នុងការប្រើប្រាស់ស្ទើតែគ្រប់គ្នាទៅហើយ ហើយការលេងហ្គេមក៏កាន់តែមានភាពងាយស្រួល ដោយពួកគាត់មិនចាំបាច់ចំណាយពេលវេលាដើម្បីទៅកន្លែងដែលមានកុំព្យូទ័រដូចកាលពីមុនទៀតនោះឡើយ។

ងាកមកនិយាយពីអំពីហ្គេមដ៏មានប្រជាប្រិយនៅក្នុងទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ននេះវិញ ហ្គេម RULE និង PUBG គឺជាប្រភេទហ្គេមអនឡាញ ដែលមានលក្ខណៈបាញ់ប្រហារគ្នា ហើយក្នុងបច្ចុប្បន្ននេះពិតជាមានអ្នកលេងច្រើនខ្លាំងណាស់ មិនថាតែមនុស្សប្រុសនិងមនុស្សស្រីទេរួមមានទាំងក្មេងៗមួយចំនួនធំក៏មានការពេញនិយមលេងនៅហ្គេមមួយនេះដែរ អ្វីដែលពិសេសនោះគឺពួកគេអាចធ្វើការសន្ទាគ្នាខណៈពេលដែលកំពុងលេងទៀតផង។

ដោយឡែក ក្រុមអ្នកលេងហ្គេម RULE មួយក្រុម ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនដោយសារតែមានការយល់ច្រលំនៅពេលដែលពួកគាត់បានសន្ទាគ្នាតាមរយៈទូរស័ព្ទនៅពេលដែលកំពុងតែលេង តោះមកស្តាប់ប្អូនប្រុសដែលមានគណនីហ្វេសបុកឈ្មោះ San To Tha Ravy ធ្វើការរៀបរាប់ដោយមានខ្លឹមសារទាំងស្រុងថា:

«រឿងពិត សូមប្រយ័ត្នផង All bro នៅក្បែរវិមានឯករាជ្យ កាលពីម្សិលមិញពេលល្ងាច team របស់ពួកខ្ញុំកំពុងតែលេងហ្គេម Rules ហើយគ្នាពួកខ្ញុំក៏បានស្រែថា ពួកហែងមានកាំភ្លើងទេ គ្នាខ្ញុំប្រាប់ថាមាន ហើយមួយសន្ទុះក្រោយមកក៏មានប៉ូលីស ហើយនិងប្រជាការពារទាំងអស់៣នាក់ បានមកឃាត់ពួកខ្ញុំនិងឲ្យពួកខ្ញុំលើកដៃឡើងលើ បន្ទាប់មកក៏ចាប់ឆែកឆែពួកខ្ញុំ ទាំងដែលពួកខ្ញុំមិនបានដឹងរឿងអី្វសោះ។
ហើយពួកខ្ញុំក៏បានសួរគាត់ថាទៅវិញថាតើពួកខ្ញុំខុសអី្វ ហើយគាត់ក៏បានប្រាប់ថា មានគេមករត់ទៅប្តឹងពួកគាត់ថា ក្រុមខ្ញុំមានកាំភ្លើង ហើយខ្ញុំក៏បានប្រកែកប្រាប់គាត់ថា ពួកខ្ញុំគ្មានអ្វីជាប់និងខ្លួនទាំងអស់ គឺមានតែទូរស័ព្ទហើយនិងសាក់ការដូរតែប៉ុណ្ណោះ តែពួកគាត់នៅតែសង្ស័យលើពួកខ្ញុំ រហូតដល់មានអ៊ុំប្រុសម្នាក់ដែលបានទៅប្តឹងប៉ូលីសមក ហើយក៏ស្រែកប្រាប់ទៅប៉ូលីសថា ពួកវាហ្នឹងហើយដែលមានកាំភ្លើង រហូតដល់តែនាំពួកខ្ញុំទៅប៉ុស្តិប៉ូលីស ទើបដឹងការពិតអស់អារម្មណ៍លេង Rules ហើយ»។

ប្រភព៖ San To Tha Ravy