មហាជនដែលនិយមគាំទ្រផ្នែកហ្គេមអេឡិចត្រូនិច ច្បាស់ជាស្គាល់ហើយរហ័សនាម SDACH GAME "ស្តេច ហ្គេម "របស់លោក ងួន ស៊ីណាត ដែលកំពុងតែមានភាពល្បីល្បាញនៅតាមបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះតែភាពកំប្លុកកំប្លែងរបស់គាត់។ ស្តេច ហ្គេម គឺជាឈ្មោះដែលមហាជនជាច្រើនបានស្គាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក រីឯឈ្មោះពិតរបស់គាត់នោះគឺ ងួនស៊ីណាត ។

មួយរយៈចុងក្រោយនេះគេសង្កេតឃើញ លោក ស៊ីណាត ពិតជាត្រូវប៉ាន់ខ្លាំងក្រោយពីមានវត្តមានគ្រប់កម្មវីធី លោកក៏ត្រូវបានឡើងកូដសម្តែងនៅក្នុងរឿងខ្មែរខ្នាតធំមួយ រហូតដល់ថ្មីៗនេះ មានការបង្ហោះវីដេអូខ្លីៗ បង្ហាញពីសកម្មភាព SDACH GAME "ស្តេច ហ្គេម" ត្រូវបានលោក ប៉ែន ចំរ៉ុង បានអញ្ជើញឡើងប៉ុស្តិ៍ទូរទស្សន៍ធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី ស៊ីអារម្មណ៍ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ កម្មវិធីមានបទសម្ភាសន៍ នឹងចាក់ផ្សាយនៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី៤ ខែវិច្ឆិកា ខាងមុខនេះ។














សូមទស្សនាវីដេអូខ្លីៗនៅខាងក្រោម៖