ភេសជ្ជៈតែស្លឹកគ្រៃ រសជាតិឈ្ងុយឆ្ងាញ់
ណារ៉ា
-


គ្រឿងផ្សំ៖

-ស្លឹកគ្រៃ ១គីឡូ

-ស្លឹកតើយ ៤-៥សន្លឹក ឬទឹកក្លិនស្លឹកតើយ ១ស្លាបព្រាកាហ្វេ (ដើម្បីយកក្លិនឈ្ងុយ ដាក់មួយណាក៏បាន)

-ទឹកស្អាត ៨-៩លីត្រ

-ស្ករស ១គីឡូ

-អំបិលបន្តិច

វិធីធ្វើ៖ យកស្លឹកគ្រៃលាងឲ្យស្អាត រួចកាត់ខ្លីល្មម ហើយដំឲ្យទន់ ទុកមួយឡែក។ ដាក់ទឹកចូលឆ្នាំងដាំឲ្យពុះ រួចដាក់អំបិលចូល កូរឲ្យសព្វ ហើយដាក់ស្លឹកគ្រៃ ដាក់ស្លឹកតើយចូល (បើប្រើស្លឹកតើយស្រស់) រម្ងាស់ប្រហែល ១៥-២០នាទី។ លើកចេញពីចង្រ្កាន ហើយដាក់ស្ករសចូល កូរឲ្យសព្វ រួចដាក់ទឹកក្លិនស្លឹកតើយចូល (បើមិនប្រើស្លឹកតើយស្រស់) កូរចូលគ្នាឲ្យសព្វ ជាការស្រេច។