ភ្នំពេញ៖ ខណៈ ព្រាប សុវត្ថិ កំពុងច្រៀងបទ «មាន់ស្រែបន្លែស្រស់» ជិតចប់ទៅហើយ ត្រូវបាននារីកំពូលសម្រស់ល្បីថាស្កាត់មកពីឆ្ងាយឡើងមកជួបលោកដល់លើឆាក រំលេចក្បាច់រាំយ៉ាងល្វតល្វន់ធ្វើឲ្យបងប្អូនទស្សនាក្នុងកម្មវិធីគ្រួសារហ្គែនប៊ឺក ហ៊ោរកញ្ជ្រៀវផ្អើលឆាក នារាត្រីថ្ងៃទី២ វិច្ឆិកា ២០១៨។ ប្រភពអ្នកទស្សនាផ្ទាល់ប្រាប់ថា «នាងឡើងទៅក្នុងគោលបំណងសុំថតជាមួយ ព្រាប សុវត្ថិ តែដោយសារបទមិនទាន់ចប់ស្រួលបួលក៏រាំកំដរតែម្តង»។

ដៃគូរាំអត់បានព្រៀងទុករបស់ ព្រាប សុវត្ថិ បានចុះទៅតុភ្ញៀវកិត្តិយសវិញ រំពេចពីកៀកស្និទ្ធផ្តិតយករូបថតច្រើនសន្លឹក និងរាំម៉ាអស់ដៃលើឆាក។ វត្តមានរបស់នាង, លោក ព្រាប សុវត្ថិ លាន់មាត់ថា «អរគុណខ្លាំង» ដែលបានឡើងមករាំបង្កបរិយាកាសកាន់តែសប្បាយរីករាយថែមទៀត។ ក្នុងកម្មវិធីដែលល្បីទទួលឡាន BMW ពីក្រុមហ៊ុន ហ្គែនប៊ឺក ព្រាប សុវត្ថិ ឡើងបកស្រាយ ៤បទជាប់គ្នា ជិត ២០នាទី រួមមានបទ «ខ្ញុំខ្មែរ», «តោះរាំ» «មានស្រែបន្លែស្រស់» និងបទ «រាំកូរណាស់ចែ»។










