ថ្មីទៀតហើយ! ហ្វេសប៊ុកបានបង្កើតកម្មវិធីថ្មីស្រឡាង ដែលមានមុខងារដូចគ្នាទៅនឹង Tik Tok

ថ្មីទៀតហើយ! អ្នករាល់គ្នាប្រាកដជាបានដឹង និងស្គាល់យ៉ាងច្បាស់ពីកម្មវិធីជជែកលេងកម្សាន្ដ និងកម្សាន្ដបែបកប្លែងតាមរយៈវិដេអូខ្លីៗ ពិតណាស់កម្មវិធីនោះមានឈ្មោះថា Tik Tok។ ពិតជាមិនធម្មតាមែន Tik Tok បានឈានជើងប្រឡូកក្នុងវិស័យបណ្ដាញសង្គមមិនទាន់បានយូរប៉ុន្មានផង ស្រាប់តែសន្ទុះអ្នកប្រើប្រាស់បានកើនឡើងរាប់លាននាក់ទូទាំងពិភពលោក។ 

ងាកមើលក្រឡេកមើលបណ្ដាញសង្គមមហាយក្សវិញម្ដង ហាក់បីដូចជាមិននៅស្ងាត់ស្ងៀម ក៏បានបង្កើតកម្មវិធីតូចមួយដែលមានឈ្មោះថា Lasso ឬ Lasso – short កម្មវិធីមួយនេះបានបង្កើតឡើងដោយក្រុមហ៊ុនយក្សហ្វេសប៊ុក (Facebook, Inc.) ដោយមានមុខងារស្រដៀងគ្នាទៅនឹងកម្មវិធី Tik Tok ទាំងស្រុងផងដែរ វាអាចអោយយើងថតជាវីដេអូខ្លីៗ និងរូបភាពរំលេចដោយការកែច្នៃបានទៀតផង។ លោកអ្នកអាចទាញយកកម្មវិធីនេះមកប្រើប្រាស់បាន តាមរយៈ App Store និង Play Store៕