ក្រុមហ៊ុន សាមសុង បានរៀបចំកម្មវិធីដាក់តាំងបង្ហាញកំពូលទូរទស្សន៏ Neo QLED ស៊េរីថ្មីជាមួយនឹងកម្មវិធីលេងហ្គេមសប្បាយៗនិងទទួលបានរង្វាន់យ៉ាងច្រើនផងដែរ
Sophea
-

(ភ្នំពេញ) ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣៖ ក្រុមហ៊ុនសាមសុង បានរៀបចំកម្មវិធីដាក់តាំងបង្ហាញទូរទស្សន៏ Neo QLED ស៊េរីថ្មី និងផលិតផលគ្រឿងអេឡិចត្រូនិកជាច្រើនទៀតដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទឹកកក -ល- ដែលកម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅផ្សារទំនើប AEON Mall សែនសុខ រយ:ពេល ៤ថ្ងៃពេញចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 4 មិថុនា ២០២៣។

តោះនៅចាំអីទៀត!! ចុងសប្តាហ៏នេះទៅលេងកំសាន្តទាំងអស់គ្នាណា អតិថិជនដែលអញ្ចើញចូលរូមនឹងមានឪកាសទទួលបានការបញ្ចុះតម្លៃដ៏ពិសេសរាល់ការទិញផលិតផលសាមសុង តេស្តសាកល្បងជាមួយផលិតផលដោយផ្ទាល់ លេងហ្គេមសប្បាយៗក៏ដូចជាទទួលបានកាដូរអនុស្សាវរីយយ៉ាងច្រើនផងដែរ។

មិនទាន់អស់ទេ!! កាន់តែពិសេសជាងនេះទៅទៀត យើងក៏មានវត្តមានពីកំពូល Gamer ល្បីៗ នឹងការប្រកួតលេងហ្គេមតាមទូរទស្សន៏ស៊េរីថ្មី Neo QLED របស់សាមសុងផងដែរ អ្នកឈ្នះនឹងទទួលបានរង្វាន់រហូតដល់ 300$ ឪកាសល្អមែនទែនសម្រាប់អ្នកចូលចិត្តលេងហ្គេម តោះអញ្ចើញចូលរួមទាំងអស់គ្នាណាដើម្បីទទួលបាននូវបទពិសោធន៏ថ្មីៗផងដែរ។

សូមបញ្ជាក់ថា កំពូលទូរទស្សន៍សាមសុង Neo QLED ត្រូវបានរចនាឡើងជាមួយរូបរាងដ៏ស្រស់ស្អាត… ទាក់ទាញ… ជាមួយកម្រិតរូបភាពច្បាស់ល្អឥតខ្ចោះ Quantum mini LEDដែលបញ្ចេញកម្រិតពណ៌ និងពន្លឺ ច្បាស់លម្អិតឥតខ្ចោះដូចពិតៗនិងAI upscaling អាចធ្វើឱ្យកម្រិតរូបភាពច្បាស់ខ្លាំងដល់ 8K។ ការរចនាម៉ូតដ៏ប្រណិត Infinity one design and Infinity screen ជាមួយរូបរាងស្ដើងស្អាតបំផុត ស្ទើរតែគ្មានស្នាមគែម កាន់តែពិសេសជាមួយការបញ្ចេញសំលេង:

- Doby Atmos ជាប្រព័ន្ធបញ្ចេញសម្លេងSurround Soundកាន់តែដូចពិតៗ ដូចយើងនៅក្នុងព្រឹត្តិការណ៍ផ្ទាល់

- OTS Pro ដែលធ្វើឱ្យសម្លេងតួអង្គក្នុងកញ្ចក់ទូរទស្សន៍មានសម្លេងកាន់តែដូចពិតៗ

- Adaptive sound pro ជាមួយបច្ចេកវិទ្យា AI ធ្វើឱ្យការចាប់យក និងវិភាគសម្លេងរបស់ឈុតឆាក, ទីតាំង ស្របតាមសកម្មភាពជាក់ស្ដែងក្នុងកម្រិតសម្លេងយ៉ាងលម្អិតបំផុត

-Q-symphony ជាប្រព័ន្ធជំនួយសម្លេង ធ្វើឱ្យការបញ្ចេញសម្លេងកាន់តែមានភាពល្អឥតខ្ចោះថែមទៀត

សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាង មុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32! * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!