ទោះមិនសម្រេចក្តីស្រម៉ៃ តែប្អូនទាំងពីរនាក់ ក្លាយជា អាយដល ក្នុងចិត្តប្រិយមិត្តបានទៅហើយ...(មានវិដេអូ)
-

ភ្នំពេញ៖ ក្រោយពីការប្រកួតបានបញ្ចប់ កាលពីរាត្រីថ្ងៃទី១០ វិច្ឆិកា មក ប្រិយជាច្រើនពិតជាបានដឹងយ៉ាងច្បាស់ថា កូនក្រុមកញ្ញា  ឱក សុគន្ធកញ្ញា គឺប្អូនប្រុស ទេព ពិសិទ្ធ គឺជាម្ចាស់ពាន ព្រមជាមួយនឹងប្រាក់រង្វាន់ផងដែរ។


បើយើងងាកមកមើលពីកូនក្រុមរបស់លោក ព្រាប សុវត្ថិ ប្អូនប្រុស យិន តុលា និងប្អូនស្រី យ៉ាង ចាន់រតនា ទោះបីមិនទទួលបានពានរង្វាន់យ៉ាងណាក្តី តែប្អូនទាំងពីរនាក់ ត្រូវបានអ្នកគាំទ្រជាច្រើន បានកត់ចំណាំនៅក្នុងបេះដូង បាត់ទៅហើយ។


"ថ្ងៃបាក់រសៀល" ពិតជាធ្វើឲ្យអ្នកគាំទ្រស្តាប់ហើយ មិនសរសើរមិនបាន ពិតជាល្អខ្លាំងណាស់ ចំពោះសំលេងរបស់ប្អូនៗ នៅវគ្គផ្តាច់ព្រ័ត្រនេះ។


ជាក់ស្តែងនៅក្នុងបើយោងទៅមើលពីការខមិនរបស់បងប្អូន ក្រោយពីការបង្ហោះវិដេអូ ដោយមានម្ចាស់គណនីជាច្រើន បានបង្ហោះសារថា "ទោះជាប្អូនមិនបានលើកពានមែនប៉ុន្តែប្អូននៅតែជា Idol របស់ខ្ញុំរហូតនៅមានឱកាសក្រោយទៀតទៀតណា ស៊ូស៊ូ"។


នៅពេលដែលអ្នកទាំងពីរបានច្រៀងចំរៀងជាមួយនឹង កំពូលតារាចំរៀងពិតជាធ្វើឲ្យគេ សរសើរមិនដាច់ពីមាត់គ្រប់ៗគ្នាថា ពិរោះខ្លាំងណាស់។


ក្រោមការរៀបចំរបស់ក្រុមហ៊ុនហង្សមាស ហង្សមាសក៏តែងលើកស្ទួយបេក្ខជនដែលប្រឡងធ្លាក់វគ្គផ្តាច់ព្រ័ត្រដែរ៕



មានវិដេអូ៖