មិនសូវច្រើនប៉ុន្មាននោះទេ!!! ត្រឹមរយៈពេល៩ខែ ក្នុងឆ្នាំ២០១៨នេះ ជនជាតិចិនមករស់នៅ និងទេសចរណ៏នៅកម្ពុជា មានអាត្រាចំនួនរហូតទៅដល់ ១,៤៤០,៧២១នាក់ ស្មើនឹង ៧១,២%...!!!
-

ភ្នំពេញៈ តាមទិន្នន័យដែលទទួលបានពីក្រសួងទេសចរណ៍ បានឱ្យដឹងអំពីចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ ពោលគឺរយៈពេល៩ខែ ដែលមានចំនួនសរុប ៤,៣៧៦,០៣៣នាក់ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ គឺកើនឡើង១១,៨ភាគរយ ដែលមានចំនួនត្រឹមតែ ៣,៩១២,៧៦១នាក់ ប៉ុណ្ណោះ។

ក្នុងទិន្នន័យរយៈពេល៩ខែ នាឆ្នាំ២០១៨នេះ ទេសចរណ៏ចិន ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា មានចំនួន ១,៤៤០,៧២១នាក់ ច្រើនជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ដែលមានត្រឹម ៨៤១,៣៤០នាក់ប៉ុណ្ណោះ ពោលគឺស្មើនឹង ៧១,២%។ ក្រៅពីនេះ ទេសចរវៀតណាម ស្ថិតក្នុងលេខរៀងទី២ ដែលមានចំនួន ៥៨៤,២៦៩នាក់ បន្ទាប់មកគឺទេសចរឡាវ ២៧៤,៥៩២នាក់ និងថៃ ២៣៥,៣២១នាក់ ៕ ខាងក្រោមគឺជាតួរលេខសរុបនៃចំនួនទេសចរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាៈ