មែនទែនហើយ...ធី សុណ្ណថា ដាក់ពាក្យប្ដឹង ហេង យិន (ចំប៉ីខ្មៅ) រួចហើយមុនទៅកូរ៉េ១ខែ
ណារ៉ា
-

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅម្សិលមិញនេះ បើយោងតាមប្រភពគណនេយ្យហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា បានអោយដឹងថា កញ្ញាបានដាក់ពាក្យប្ដឹងហេង យិន (ចំប៉ីខ្មៅ) រួចហើយ។

កញ្ញាបានរៀបរាប់អោយដឹងថា «សារផ្ញើជូន​ ពូមីង​បងប្អូន​ ជនរួមជាតិ​ករណី​ ហេង​ យីន​ (Heng yin) ប្រមាថវប្បធម៌ខ្មែរនាងខ្ញុំ​ បានដាក់ពាក្យប្តឹង​រាយការណ៍ រួចរាល់ហើយ​ស្នើសុំការបកស្រាយ​ និងចំណាត់ការ​ ពីលោកជំទាវភឿង​ សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ និងវិចិត្យសិល្បៈ​ ករណីនេះ​ សូមលោកជំទាវ និងមន្ត្រីជំនាញវប្បធម៌ជួយបកស្រាយ​ និងចាត់វិធានការតាមការគួរ​...​ ពេលនេះ​ នាងខ្ញុំ​មានភារកិច្ច១ខែ​ នៅប្រទេសកូរ៉េ​ នាងខ្ញុំ​ កំពុងរងចាំការឆ្លើយតប​ នាងខ្ញុំនឹងបន្តតាមដានករណីនេះ​ ពេលនាងខ្ញុំត្រឡប់ទៅ​ស្រុកខ្មែរ​វិញ​....​ដោយក្តីគោរព​ ពីនាងខ្ញុំ​ ធី​ សុវណ្ណថា» ៕