ពេលនេះការពិតត្រូវបានលាតត្រដាងហើយ !!!​ មិននឹកស្មានសោះថានៅពីក្រោយការលើកពានរបស់ ទេព ពិសិដ្ឋ ការពិតគឺមានរឿងបែបនេះសោះ.....!!!!
-

ដូចដែលប្រិយមិត្តដឹងច្បាស់ហើយថាប្អូនប្រុស ទេពពិសិដ្ឋ គឺពិតជាមានទឹកដមសំឡេងពិរោះខ្លាំងណាស់បានធ្វើឲ្យទស្សនិកជនបានធ្វើការបោះឆ្នោតជ្រើសយក ទេពពិសិដ្ឋ ដើម្បីឲ្យក្តីស្រមៃរបស់ប្អូនបានខ្លាចជាកាពិតនៅពេលដែលប្អូនបានទទួលនៅជ័យលាភីនៅក្នុងកម្មវិធីប្រឡងចបម្រៀងលំដាប់ពិភពលោកគឺ TheVoiceKidsCambodiaរដូវកាលទី២។

ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នេះបានធ្វើឱ្យកុមារាទេពពិសិដ្ឋដែលមានវ័យទើបតែ១៤ឆ្នាំមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនិងសូម្បីតែមហាជនក៏មានការពេញចិត្តហើយបានចូលរួមអបអរសាទរដល់ជោគជ័យរបស់កុមាររូបនេះផងដែរ។យ៉ាងណាមិញទម្រាំតែកុមារាទេពពិសិដ្ឋទទួលបានជោគជ័យនិងឈានដល់ចំណុចក្លាយជាម្ចាស់ពានលំដាប់ពិភពលោកនេះរូបគេបានតស៊ូយ៉ាងស្វិតស្វាញជាច្រើនវគ្គនិងពីក្នុងចំណោមបេក្ខជនជាកុមារជាច្រើនម៉ឺនទូទាំប្រទេសកម្ពុជា។

ហាក់ទៅណាមិនឆ្ងាយពីរឿងនេះយើងសូមបង្វែរចំណាប់អារម្មណ៍ងាកមកដឹងរឿងពិតមួយរបស់ទេពពិសិដ្ឋក្រោយក្លាយជាម្ចាស់ពានកាលពីថ្មីៗនេះដែលកន្លងមកមិនធ្លាប់មានអ្នកដឹងឡើយ។បើតាមការលើកឡើងរបស់ទេពពិសិដ្ឋម្ចាស់ពានរង្វាន់TheVoiceKidsCambodiaរដូវកាលទី២ក្នុងឱកាសបង្ហាញវត្តមានកិត្តិយសក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ស្ថានីយទូរទស្សន៍ហង្សមាសថាតាមពិតមិនមែនជាលើកទី១ឡើយសម្រាប់រូបគេដែលមកចូលរួមប្រឡងក្នុងកម្មវិធីកុមារលំដាប់ពិភពលោកTheVoiceKidsCambodiaពោលគឺរូបគេក៏ធ្លាប់បានដាក់ពាក្យក្នុងកម្មវិធីនេះផងដែរកាលពីរដូវកាលទី១ប៉ុន្តែកាលណោះពុំទទួលបានលទ្ធផលល្អទេដោយធ្លាក់ត្រឹមវគ្គជម្រុះតាមខេត្ត។

ដោយសារតែក្តីស្រឡាញ់និងមានបំណងប្រាថ្នាចង់ក្លាយជាតារាចម្រៀងអាជីពវ័យក្មេងបានធ្វើឱ្យពិសិដ្ឋសម្រេចចិត្តដាក់ពាក្យប្រឡងម្តងទៀតនៅរដូវកាលទី២នេះដោយមានការជំរុញពីគ្រួសារ។ជាលទ្ធផលនៅរដូវកាលទី២នេះកុមារាទេពពិសិដ្ឋធ្វើបានយ៉ាងល្អគ្រប់វគ្គដែលអាចឱ្យរូបគេមានឱកាសឈានដល់ក្លាយជាម្ចាស់ពានដែលពិតជាគួរឱ្យសរសើរដល់រូបគេយ៉ាងខ្លាំង៕