ជួយស៊ែរបន្តផង...សូមបងប្អូនអានសាររបស់បងប្រុសម្នាក់ ដែលបានជួបគ្រោះថ្នាក់ផ្ទាល់ ជួបបញ្ហាហ្វ្រាំង ABS និងវិធីការពារខ្លួនរបស់បងប្រុសទាំងអស់គ្នា....
-

កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកបានបង្ហោះ សារសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន បញ្ហាហ្វ្រាំង ABS ដោយខ្ញុំមិនអាចគ្រប់គ្រងល្បឿននិងចង្កូតបានឡើង រួចក៏កាច់រេខ្លាំងទៅខាងឆ្វេង ទាញយ៉ាងណាក៏មិនឈ្នះ ហ្វ្រាំងជាន់លែងសុី ខ្ញុំក៏អបចង្កូតតិចៗហើយព្យាយាមកាច់មកដីភូមិវាលមួយ ចៃដន្យវាចូលរណ្តៅដែលជីកតាមដងផ្លូវរួចក្រឡាប់យកតែម្តង។


ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sorngkream Kim បានបង្ហោះសារទាំងមូលនៅក្នុងហេតុការណ៍នោះថា "ទឹកដោះម្តាយថ្លៃ!

អរគុណបងប្អូនដែលបារម្មណ៍អំពីខ្ញុំ ពេលនេះខ្ញុំមិនអីទេ ខ្ញុំបានសម្រាកនៅមន្ទីពេទ្យហើយ សុខភាពក៏មិនអីដែរ។

គ្រោះថ្នាក់កើតឡើងគ្រប់ពេល គ្រប់ទីកន្លែង និងគ្រប់ៗវ័យទាំងអស់។ វាគួរអោយខ្លាចណាស់។

ឡានខ្ញុំបើកសុខៗតាមផ្លូវពីបាវិតទៅក្រុងសួងម្នាក់ឯង តាមផ្លូវកអណ្តើក ស្វាយអន្ទរ និងអូរាំងឪ រួចចូលក្រុងសួងតាមដំណើរបេសកកម្មការងារ ពេលមកដល់ភូមិអំពិលតាពក ស្រុកអូរាំងស្រាប់តែឡានមានបញ្ហាហ្វ្រាំង ABS ដោយខ្ញុំមិនអាចគ្រប់គ្រងល្បឿននិងចង្កូតបានឡើង រួចក៏កាច់រេខ្លាំងទៅខាងឆ្វេង ទាញយ៉ាងណាក៏មិនឈ្នះ ហ្វ្រាំងជាន់លែងសុី ខ្ញុំក៏អបចង្កូតតិចៗហើយព្យាយាមកាច់មកដីភូមិវាលមួយ ចៃដន្យវាចូលរណ្តៅដែលជីកតាមដងផ្លូវរួចក្រឡាប់យកតែម្តង។ ខ្ញុំបានយកដៃពឹងចង្កូត ខ្នងផ្អែកណែនទៅក្រោយ ពេលជិតក្រឡាប់ខ្ញុំបានយកដៃទាំងពីរមកផ្អិបនឹងដើមទ្រូវនឹងលើកជង្គង់ឡើងលើដើម្បីការពារខ្លួននិងក្បាល ហើយសំណាងដែរឡានមិនសូវលឿនទើបខ្ញុំមិនមានរបួស។


សូមផ្តាំផ្ញើរបងប្អូន ចូរប្រយត្ន័ប្រយែងពេលបើកបរ ហើយពិនិត្យយានយន្តអោយមែនទែនមុនចេញដំណើរផ្លូវឆ្ងាយ។ ខ្ញុំមានស្មារតីការពារខ្លួនពេលនឹងតែកូនចិត្តមួយក៏គិតថាមិនរស់ទេព្រោះឡានវេចង្កូតខ្លាំងមែនទែន។


អរគុណម្តងទៀត ដល់សមាជិកគ្រួសារ មិត្តរួមការងារ មិត្តភក្តិ បងប្អូនជិតឆ្ងាយដែលបារម្មណ៍"។


យ៉ាងណាមិញ សូមបងប្អូនដែលធ្វើដំណើរតាមដងផ្លូវ សូមមានការប្រុងប្រយ័ត្ន មុននឹងចេញដំណើរត្រូវពិនិត្យយានយន្តរបស់លោកអ្នកឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕


សូមទស្សនាវិដេអូ ទាំងអស់គ្នា៖




ប្រភព៖​Sorngkream Kim