ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនរួមមាន កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌា
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី១៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនរួមមាន កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌា។

(ព្រឹកនេះ) កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៦ កិច្ចប្រជុំកំពូលអាស៊ានបូក៣-លើកទី២១ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាចង្អៀត (ថ្ងៃត្រង់) កិច្ចប្រជុំកំពូលអាស៊ីបូព៌ាពេញអង្គលើកទី១៣ រហូតដល់ពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៣ និងពិធីផ្ទេរតំណែងប្រធានអាស៊ានទៅអោយប្រទេសថៃដែលនឹងប្រារព្ឋធ្វើនៅម៉ោងប្រមាណ១៦:៣០-១៧:៣០ល្ងាចនេះ។

នៅព្រឹកថ្ងៃសុក្រស្អែកទី១៦ វិច្ឆិកា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សូមជូនពរបងប្អូនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខចម្រើន និងសំណាងល្អ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។