ដ្ឋមន្ត្រីវ័យក្មេងរូបសង្ហាម៉ាឡេស៊ី លោក Syed Saddiq Abdul Rahman បានសរសេរសារថ្លែងអំណរគុណដល់យុវជនខ្មែរម្នាក់ ក្រោយទទួលសំបុត្រមួយច្បាប់ និងកាដូពីរូបគេ។

លោកបានសរសេរនៅក្នុងគនណីផេករបស់ខ្លួន ដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាថ្មីរបស់ម៉ាឡេស៊ីរូបនេះឲ្យដឹងថា« ចូលមកក្នុងការិយាល័យនៅថ្ងៃនេះ ស្រាប់តែឃើញប្រអប់អាថ៌កំបាំងមួយនៅលើតុរបស់ខ្ញុំដែលផ្ញើមកដោយជនជាតិខ្មែរម្នាក់។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតុក្កតាធ្វើដោយដៃមួយ និងសំបុត្រដ៏កក់ក្ដៅមួយច្បាប់។ ខ្ញុំប្រហែលជាមិនធ្លាប់ជួបអ្នកទេ ប៉ុន្តែខ្ញុំអរគុណអ្នកសម្រាប់កាដូមួយនេះ។ ក៏ដូចជាអរគុណដែលបានទុកគណនី Instagram របស់អ្នក។ ប្រសិនបើថ្ងៃណាមួយខ្ញុំទៅទស្សនកិច្ចទៅកម្ពុជា ខ្ញុំនឹងទាក់ទងទៅអ្នក។ សូមរក្សាភាពរឹងមាំ និងស្មារតីខ្ពស់ ហើយសូមឲ្យយុវជនអាស៊ានបន្ដអំពើល្អនេះទៀត។»

ក្នុងសំបុត្រដែលផ្ញើដោយយុវតីខ្មែរម្នាក់ឈ្មោះ ប្រាក់ មុន្នីរតន៍ បង្កប់ខ្លឹមសារអរគុណរដ្ឋមន្ត្រីម៉ាឡេស៊ីចំពោះការដែលលោកជំរុញទឹកចិត្ត និងផ្ដល់ដំបូន្មានល្អៗសម្រាប់យុវជនអាស៊ានតាមរយៈបណ្ដាញសង្គម ហើយនាងបានហៅលោកថាជា Idol របស់ខ្លួនទៀតផង។











