ខ្លាំងមែន!!! ស្ត្រី២ម្នាក់ បើក LUXUS RX330 មិនបានពាក់ខ្សែក្រវ៉ាត់ ត្រូវប៉ូលីសហៅមិនចង់ឈប់ ថែមទាំងចង់ជិះមកបុកប៉ូលីសថែមទៀតផង ចុងក្រោយប៉ូលិសហៅរថយន្ដស្ទូចអួសយកទៅ
-

ភ្នំពេញៈ កាលពីវេលាម៉ោង៣ៈ០០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ ដែលស្ថិតនៅទល់មុខឈាងខាងជើងនៃសណ្ឋាគារ កាមប៉ូឌីយ៉ាណា ជិតព្រះអង្គដងកើ។ មានករណីហួសចិត្តមួយ មានរថយន្ត Luxus RX330 មួយគ្រឿង បើកបរស្រ្ដី២នាក់ មិនបានពាក់ខ្សែក្រវាត់ការពារ ហើយត្រូវបានប៉ូលីសចរាចរណ៏ ដែលប្រចាំការនៅទីនោះ ចាប់ឃាត់ឡានគាត់ ហើយនិងផាកពិន័យ ក៍ប៉ុន្តែខាងម្ចាស់ឡាន មិនព្រមចុះពីឡាននោះទេ ហើយថែមទាំងចង់ជិះមកប៉ូលីសថែមទៀតផង។

បើតាមប៉ូលីសចរាចរណ៍បានឲ្យដឹងថា ពួកគាត់មិនបានប្រើពាក្យសម្តីមិនសមរម្យនោះទេ គ្រាន់តែម្ចាស់រថយន្តមិនព្រមចុះពីរថយន្ត ដើម្បីអោយប៉ូលីសផាកពិន័យ ទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។

ដោយនៅក្នុងរថយន្តនោះ គឺមានមនុស្សពីរនាក់ ដែលមានស្ត្រីម្នាក់ ជាម្ចាស់រថយន្ត ទោះគេនិយាយយ៉ាងណា ក៍មិនព្រមចុះពីលើរថយន្តដែរ ហើយថែមទាំងតេហៅគេ អោយមកជួយអន្តរាគមន៍ទៀត គ្រាន់តែរឿងប៉ុណ្ណឹងសោះ។ ចុងក្រោយសមត្ថកិច្ចក៍បានយករថយន្តស្ទួច មកស្ទួចរថយន្តទៅកាន់ទីស្នាក់ការចតុមុខ ដែលស្ថិតនៅក្រោយវាំង ដើម្បីធ្វើការដោះស្រាយគ្នាដោយសន្តិវិធី ៕