បើរគាត់ម្នាក់នេះប្រាប់ថាគាត់មានអាយុ ៥១ ឆ្នាំតើជឿគាត់អត់! ពេលនេះគាត់បានប្រាប់ពីអាថ៌កំបាំងរស់គាត់ហើយ....បើចង់ក្មេងដូចគាត់សាករៀនតាមទៅមើល !
-

បុរសម្នាក់ដែលមានអាយុ៥១ ឆ្មាំ ដែលពេលនេះគាត់កំពុបានត្រូវគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែរូបរាងកាយរបស់គាត់មិនសុំជាមួយនិងអាយុរបស់គាត់ទេ។បុរសសង្ហារខុសវ័យម្នាក់នេះគាត់មានឈ្មោះថា Chuando Tan អាយុ៥១ឆ្នាំ ដែលត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយពីបុរសសង្ហារដែលមិនសមនិងវ័យរូបនេះ។

ហើយលោក Chuando បានចាប់ផ្តើមអាជីពជាតារាម៉ូដែល តាំងពីអាយុ ១៦ឆ្នាំមកម្ល៉េះ។ រហូតដល់ពេលដែលលោកមានអាយុជាង២០ឆ្នាំ ទើបលោកបានឈានជើងចូលវិស័យចម្រៀង។ សព្វថ្ងៃ លោកថែមទាំងជាជាងថតរូបម្នាក់ផងដែរ។អតីតតារាចម្រៀងកម្ពស់ ១.៨៥ម៉ែត្រ និងទម្ងន់៧៨គីឡូក្រាមរូបនេះ បានផ្តល់បទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន The Straits Times ទាក់ទងនឹងអាថ៌កំបាំងដែលធ្វើឲ្យរូបរាងរបស់លោកស្អាតប្រៀបបីដូចអមតៈ។

ហើយលោកបានណែនាំថា៖  «គ្រប់គ្នាគួរញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អ ជាជាងការតមអាហារ»​ source: imgur.com បុរសចំណាស់មុខក្មេងម្នាក់នេះបាននិយាយថា៖ ក្រៅពីការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនទាំងនោះ លោក Chuando តែងតែញ៉ាំទឹកសាប ប៉ុន្តែលោកមិនញ៉ាំកាហ្វេ តែ ស្រា និងមិនជក់បារីឡើយ។ សម្រាប់ការ៉េម និងផ្លែទុរេន គឺលោកនៅតែញ៉ាំម្តងម្កាល ព្រោះវាជាចំនូលចិត្តរបស់លោក។

ហើយក្រៅពីរបបអាហារ ការហាត់ប្រាណក៏ចូលរួមចំនែកយ៉ាងសំខាន់ផងដែរ។ លោក Chuando តែងតែហាត់ប្រាណ ពី៣ ទៅ៥ដងក្នុងមួយសប្តាហ៍ ហើយក្នុងមួយដងប្រហែល៩០នាទី។ លើសពីនេះ លោក Chuando ក៏តែងតែទៅហែលទឹកផងដែរ។ ដោយសារជង្គង់របស់លោក Chuando មានបញ្ហា ដូច្នេះលោកមិនអាចរត់បានទេ ប៉ុន្តែ លោកអាចដើរហាត់ប្រាណលើម៉ាស៊ីនបាន។

លោក Chuando បាននិយាយជាចុងក្រោយថា ទន្ទឹមនឹងភាពល្បីល្បាញនេះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់លោកផងដែរ ប៉ុន្តែមានអ្នកខ្លះទៀតបានប្រាប់លោកថា លោកបានជួយជម្រុញចិត្តអ្នកដទៃឲ្យរស់នៅមានសុខភាពល្អ ដូច្នេះ លោកពិតជារីករាយខ្លាំងណាស់៕