រឿងនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈមណ្តាញសង្គមយ៉ាងខ្លាំងហើយអ្វីដែលសំខាន់នោះគឺនាងបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មិត្តនារីៗរបស់យើង។ ហើយនារីម្នាក់នោះមានឈ្មោះថា ប្រាក់ មុន្នីរ័ត្ន ដែលនាងបានផ្ញើរកាដូរមួយទៅកាន់ លោក Syed Saddiq គឺជារដ្ឋមន្ត្រីរូបសង្ហានៃក្រសួងយុវជន និងកីឡាម៉ាឡេស៊ី ម្នាកើនោះ ហើយបានធ្វើឲ្យលោក មានការរំភើពចិត្តយ៉ាងខ្លាំងនៅពេលដែលខ្លួនបានទទួលនូវការដូរពីនារីរបស់កម្ពុជាម្នាក់នេះ។

Syed Saddiqគឺជារដ្ឋមន្ត្រីរូបសង្ហានៃក្រសួងយុវជន និងកីឡាម៉ាឡេស៊ី មានបំណងចង់ជួបនឹងយុវតីកម្ពុជាម្នាក់ ក្រោយពីរូបនាងបានផ្ញើរអំណោយរូបតុក្កតាហេរ៉ូមួយទៅកាន់រូបលោក រួមជាមួយនឹងសំបុត្រមួយច្បាប់។

ប្រាក់ មុន្នីរ័ត្ន ដែលនាងបាន រៀបរាប់ពីក្ដីរំភើប និងថ្លែងអំណរគុណទៅដល់ការខំប្រឹងប្រែងចំពោះកិច្ចការរបស់លោកកន្លងមក ដែលជាហេតុធ្វើឲ្យលោកក្លាយជាកម្លាំងជម្រុញទឹកចិត្តដល់នាងថែមទៀតផង។

បន្ទាប់ពីទទួលបានសំបុត្រ និងអំណោយរបស់នាង លោករដ្ឋមន្ត្រី Syed Saddiq បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ដោយបានធ្វើការអរគុណដល់រូបនាងវិញ ព្រមទាំងប្រកាសថា ប្រសិនបើមានឱកាសទៅកម្ពុជា លោកក៏មានបំណងចង់ជួបនាងផងដែរ។ដោយនារីឈ្មោះ ប្រាក់ មុន្នីរ័ត្ន នោះពេលនេះត្រូវបានគេស្គាល់មុខមាត់ពិតហើយ។























