មនុស្សលោភលន់ ច្រើនតែវិនាសដល់ខ្លួន!!! បន្ទាប់​ពី​មានការរិះគន់កក្រើក​ Facebook ពេលនេះខាងមន្ត្រី​ កាំកុង​ត្រូល​ បានសម្រេចចិត្ត​ ឃាត់ខ្លួនម្ចាស់ស្ថានីយ៍ប្រេងតេលា​ រស្មី​ ពិសី​ នៅក្រុងតាខ្មៅ​ បញ្ជូន​ទៅ​តុលាការ​ ក្រោយពីបានរកឃើញថា​....
-

មនុស្សលោភលន់ហួសប្រមាណចុងក្រោយច្រើនតែវិនាសដល់ខ្លួន សមមុខហើយ បន្ទាប់​ពី​មានការរិះគន់កក្រើក​ Facebook ពេលនេះខាងមន្ត្រី​ កាំកុង​ត្រូល​ បានសម្រេចចិត្ត​ ឃាត់ខ្លួនម្ចាស់ស្ថានីយ៍ប្រេងតេលា​ រស្មី​ ពិសី​ នៅក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ បញ្ជូន​ទៅ​តុលាការ​ ក្រោយពីបានរកឃើញថា​ ស្ថានីយ៍​ប្រេងនេះ​លួចប្រេងដែលចាក់អោយភ្ញៀវ​ រហូតដល់​ទៅ​ ២០%​ មានន័យ​ថា​ ចាក់​ ១០​លីត្រ​ បានតែ​៨​លីត្រ​ទេ​ ហើយលួច​គុណភាព​ពីប្រេងធម្មតា​ ទៅប្រេងស៊ុបពែ័រថែមទៀត។ សូមអោយ​មន្ត្រី​កាំកុង​ត្រូល​ ធ្វើ​បែបនេះ​ទូទៅ ចំពោះស្ថានីយ៍ប្រេង ដែលចាក់មិនគ្រប់អោយអតិថិជន​ ៕