ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បុរសចំណាស់ម្នាក់ ជិះម៉ូតូទៅសប់កង់ម៉ូតូភេ្លចយកប្រាក់ដាក់តាមខ្លួន ក៏ដោះមួកទៅបញ្ចាំសិន រួមក៏ទៅយកប្រាក់យកលោះយកមួកវិញ ស្រាប់តែបាត់អ្នកបញ្ចាំ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចជិតស្ពានអាកាស៥ មករា តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1B-9075 បានបើកម៉ូតូចេញពីផ្ទះ គោលបំណងចេញទៅយកខោឲ្យបងស្រី ដោយសារតែឃើញកង់ខាងក្រោយធូរ គាត់ក៏បានជិះចូលកន្លែងសប់កង់ ពេលយកប្រាក់ឲ្យគេស្រាប់តែភ្លេចយកលុយមក ក៏គាត់បានប្រាប់ទៅអ្នកសប់កង់ថា គាត់ដាក់បញ្ចាំមួកសិន ហើយគាត់ក៏ចេញទៅយកប្រាក់ ពេលត្រឡប់មកវិញ ក៏មិនឃើញអ្នកបញ្ចាំមួកនោះ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
បើតាមសម្តីរបស់បុរសជាអ្នកប៉ះកង់វិញ ក៏បានប្រាប់ថា នៅមុនពេលកើតហេតុគាត់ក៏បាននៅទីនោះដែរ ប៉ុន្តែគាត់មិនដឹងរឿងបញ្ចាំមួកសុវត្ថិភាពរបស់ជនរងគ្រោះនោះទេ ព្រោះពេលនោះគាត់រវល់តែប៉ះកង់ម៉ូតូឲ្យគេផ្សេងទៀត។ បុរសប៉ះកង់នោះក៏បានប្រាប់ទៀតថា គាត់មិនបានស្គាល់អ្នកទទួលយកមួកសុវត្ថិភាពរបស់ជនរងគ្រោះនោះទេ គាត់(អ្នកប៉ះកង់) គ្រាន់តែដឹងថា បុរសម្នាក់នោះធ្លាប់មកអង្គុយលេងនៅកន្លែងរបស់គាត់ម្តងម្កាលប៉ុនណោះ។
ក្រោយពេលហេតុដោយជនរងគ្រោះមិនចង់មានរឿងរ៉ាវវែងឆ្ងាយក៏ជិះម៉ូតូត្រឡប់ទៅផ្ទះដោយមិនបានប្តឹងផ្តល់អ្វីនោះទេ ៕
ដោយ៖ អាខ្មៅ