កាលពីម្សិលមិញនេះ នៅខេត្តបន្ទាយមានជ័យ មានហេតុការណ៏ដ៏មួយ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសយ៉ាងធ្ងន់ ខណះគ្រោះថ្នាក់ចរាចរណ៏មិនធ្លាប់មាន នៅភ្លើងស្តុបខេត្តបន្ទាយមានជ័យ បង្ករឡើងដោយរថយន្តយីឌុប កង់១០មួយគ្រឿង បើកបំពានភ្លើងស្តុប បុកកិនម៉ូតូ៤គ្រឿង រថយន្ត២គ្រឿង របួសមនុស្សអាចឈានដល់ស្លាប់ច្រើននាក់។

នៅក្នុងហេតុការណ៏ដ៏រន្ធត់នេះ បានធ្វើឲ្យមហាជនជាច្រើន មានអារម្មណ៏ក្ដុកក្ដូល យំសោកស្រណោះប្អូនប្រុសខ្លាំងណាស់។ ដោយក្នុងនោះ មានលោកគ្រូម្នាក់ ដែលជាអ្នកបង្រៀនប្អូនប្រុស កៅ បានបង្ហាញអារម្មណ៏ដ៏ឈឺចាប់ ដែលបាត់បងកូនសិស្សដ៏ឆ្លាតពូកែនេះ។ អ្វីដែលធ្វើឲ្យស្រណោះជាងនេះ គឺលោកគ្រូបានសរសេរសារខ្លីមួយបង្ហោះលើបណ្ដាញសង្គមហ្វេសបុកថា "កៅ កាលម៉ោង១០:១០នាទី លោកគ្រូ ហៅកៅ ឡើងមកជួយវាយស្គរ អោយលោកគ្រូបន្តិចមើលមាឌឯងធំ ពេលកៅឡើងមកដល់ជិតស្គរ កៅយកដៃ១ក្តោបខោ ប្រាប់ខ្ញុំថា លោកគ្រូខោខ្ញុំខូចរូត ហើយបើឯងខូចរូត ម្តេចឡើងមកធ្វើអី អត់ហ៊ានប្រាប់លោកគ្រូពីចម្ងាយថា ខោខូចរូត ខ្មាស់គេមនុស្សច្រើន

កៅ ក្នុងចំណោមសិស្សប្រុស រៀនថ្នាក់ទី៩ ប្រមាណ៧០នាក់ កៅជាក្មេងសុភាពរាបសារ មិនច្រលើសបើសទេ កាលថ្នាក់ទី៨ អោយតែមិត្តភ័ក្ត្រក្នុងថ្នាក់ គេឡូឡារំខានគ្រូ កៅតែងតែមកប្រាប់ខ្ញុំថា មិត្តខ្ញុំប៉ុន្មាននាក់នេះរំខានគ្រូ ឡូឡាបង្រៀនមិនកើតទេ។ កៅ ពេលគ្រូប្រើអោយធ្វើកិច្ចការអ្វី មិនដែលប្រកែកទេ កៅជាក្មេងមាឌធំ ខ្ញុំតែងតែលលេងជាមួយគាត់ ហើយនិយាយលេងនិងនែនាំគាត់។ កៅ ថ្វីត្បិតតែប្អូនលាចាកលោកនេះទៅហើយ តែរូបប្អូនឋិតក្នុងការចងចាំរបស់ លោកគ្រូ មិត្តភក្តិប្អូន អ្នកជិតខាងប្អូនជានិច្ច កៅលោកគ្រូសូមជាតិក្រោយ កុំអោយឯងអភ័ព្វដូចជានេះ និងសូមអោយវិញ្ញាណក្ខ័ណឯង ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ" ៕









