ក្តៅស្លឹកត្រជៀកខ្លាំងណាស់ !! ឆ័យ លីដាឡែន ប្រលះបុរសម្នាក់ឡើងសុះសាច់ព្រោះតែ.....!
-

តារា​ចម្រៀង​ និង​សម្ដែង ឆ័យ លីដាឡែន បាន​ធ្វើ​ឲ្យ​មហាជមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមរយៈមណ្តាញសង្គមហេ្វសប៊ុក ដែលនាងបានបង្ហោះសារប្រសះបុរសគ្មានសល់សាច់ទេ ដោយសារតែបុរសម្នាក់នោះបានឆាតមកអូសកាឡាខ្លួនដើម្បីសំុសាកខ្លួនអ្នកនាង​ លីដាឡែន ម្នាក់នេះរួមមកជាមួយនិងពាក្យសម្តីយ៉ាងស្មោគគ្រោគយ៉ាងគួរឲ្យខ្ពើមរអើមមកដាក់នាងផងដែរ។

ជាមួយ​អារម្មណ៍​ក្ដៅ​​មួម៉ៅ​​ចំពោះ​បុរស​ម្នាក់​ដែល​ប្រើ​ពាក្យ​សម្ដី​មើល​ងាយ​ខ្លួន​ អ្នកនាង ឆ័យ លីដាឡែន បាន​រៀប​រាប់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​នាងថា៖" ដំបូង​មិន​ចង់​​និយាយ​ទេ​ ហើយ​ក៏​មិន​ចង់​ជេរ​ម៉ែ​វា​ដែរ តែ​អត់​ទ្រាំ​មិន​បាន​​​នឹង​សម្ដី​ថោក​ទាប​របស់​វា នៅ​​សុខ​ៗ​ផ្ញើ​សារ​ឈ្លើយ​មក​ឯង​អ៊ីចឹង​ហ្មង"។

បន្ថែម​ពី​នេះ​នាងសុំ​ផ្ដាំ​ទៅ​បុរស​ម្នាក់​ហ្នឹង​ថា មុន​នឹង​​ឆាត​​មក​នាង ហើយ​​ប្រើ​ពាក្យ​សម្ដី​​​ឈ្លើយ​មិន​សម​រម្យ​ដូច្នេះ​គួរ​តែ​​គិត​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន៖"​សួរ​ថា​លោក មាន​កូន​​ស្រី​ មាន​ប្រពន្ធ និង​មាន​ម្ដាយ​ដែរ​ទេ? បើ​សិន​លោក​ឯង​មាន​មក​និយាយ​​បែប​នេះ​ខ្ញុំ​ថា លោក​មិន​សម​ជា​ឪពុក​គេ​ទេ "។​​​

ជា​ចុង​ក្រោយ​នាង សំណូមពរ​​​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ជួយ​ Share ឲ្យ​ប្រពន្ធ​កូន​បុរស​ម្នាក់​នោះ​បាន​ដឹង​ផង ថា​ឪពុក​ ឬប្ដី​ខ្លួន​អាក្រក់​ប៉ុណ្ណា​ ប្រើ​ពាក្យ​សម្ដី​អសីលធម៌​មក​លើ​នារី​ភេទ៕​​​