មាស សុខសោភា គ្រងឈុតប្រពៃណីខ្មែរ នាឱកាសបុណ្យអុំទូក មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ...!
-

មាស សុខសោភា តារាសាងស្នេហ៍រួមអាណិកជនខ្មែរ អាមេរិកកាំង អ៊ឹត ដារ៉ា ជ្រកក្រោមដំបូលផ្ទះតែមួយនោះ នៅតែរក្សារាង និងសម្រស់ស្រស់សោភាដដែល ទោះបីនាងមានវ័យមិនក្រោម ៣០ឆ្នាំក៏ដោយ បើងាកមកមើលកាតុបតែងខ្លួនរបស់តារាស្រីជួរមុខរូបនេះវិញគឺសាកសមឥតខ្ចោះ មិនថាតែការឡើងឆាក ឬរាល់ពេលចូលរួមក្នុងកម្មវិធីទាំងតូចនិងធំឡើយ។

ជាពិសសកាន់តែចាប់អារម្មណ៍ទៀតនោះថ្មីៗនៅលើបណ្ដាញសង្គមបានទម្លាយរូបជាច្រើនន្លឹកក្នុងឈុតប្រពៃណីខ្មែរធ្វើឲ្យអ្នកគាំទ្រកោតសរសើរជាខ្លាំងចំពោះរូបសម្រស់ដ៏ស្រស់សោភា និងទន់ភ្លន់គួរឲ្យទាក់ទាញ។