រថយន្តជាអំណោយរបស់សាលារាជធានី ត្រូវបានគេយកទៅចោលនៅគំនរសម្រាម
-

ភ្នំពេញ ៖ ពលរដ្ឋ អ្នកដំណើរតាមផ្លូវងឿងឆ្ងល់ ហើយក៏លួចសរសើរផងដែរ បន្ទាប់ពីក្រឡេកឃើញរថយន្តកូរ៉េមួយគ្រឿង ជាអំណោយរបស់សាលារាជធានីភ្នំពេញ ជូនដល់សាលាសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយនឹកស្មានថា ចេញប្រតិបត្តិការជួយដឹកសម្រាម បន្ថែមលើការងាររបស់ក្រុមហ៊ុនសុិនទ្រី សាកសួរពលរដ្ឋជុំវិញ ទើបដឹងថា មិនមែនទេ គេយកទៅបោះចោលនៅគំនរសម្រាមទៅវិញ ដោយសារវាខូច ។


រថយន្តកូរ៉េ ជាអំណោយរបស់សាលារាជធានីភ្នំពេញ មួយគ្រឿងខាងលើ គេឃើញចតទុកចោល ក្នុងគំនរសម្រាម រាប់ខែ មកហើយ នៅផ្លូវលំខាងក្រោយ បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។


តាមប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំង ចំណុចខាងលើ ក្លាយទៅជា ទីតាំងស្តុកសម្រាម ភ្នាក់ងារ ប្រមូលសម្រាមតាមរទេះ ដឹក អូស ប្រមូលសម្រាម តាមផ្ទះ ទីសាធាណៈ មកស្តុក ចំណុចខាងលើ ដើម្បីរងចាំ រថយន្តសុិនទ្រី មកដឹកជញ្ជូនចេញបន្តទៀត ជូនដឹកយកចេញមិនទាន់ បង្កឲ្យជះក្លិនស្អុយ ភាយ សាយ ពេញតំបន់ខាងលើ ។ ដោយឡែករថយន្តកូរ៉េ ពណ៌ស មួយគ្រឿង ជាអំណោយរបស់សាលារាជធានីភ្នំពេញ ជូនដល់ សាលាសង្កាត់វាលវង់ ក្រោយពីខូច លែងដំណើរការ ប្រើការលែងកើត អាជ្ញាធរសង្កាត់វាលវង់ មិនដឹងយកទៅណា មានតែយកទៅទុកចោលទៅនោះ ប្រៀបបីដូចជា ឡានសំណល់ ជាសម្រាមដែរ ។


ពលរដ្ឋរិះគន់ងដែរដល់អាជ្ញាធរសង្កាត់វាលវង់ ចុះបើទីនោះ ក្លាយជាទីលាន ចាក់ ស្តុកសម្រាមទៅហើយ ម្តេចឡើយ មិនយកឡានមួយគ្រឿងនេះចេញ បើយល់ គិតថា គ្មានកន្លែង ចតទុកដាក់ ចុះហេតុអ្វីមិនបក ស្លាក អំណោយនោះចោល ជៀសវាងមហាជន អ្នកដំណើរឆ្លងកាតរិះគន់ ។


ពលរដ្ឋបន្តទៀតថា បើអស់ជម្រើស ជួសជុល សម្រាប់ប្រើប្រាស់ ការងាររបស់សង្កាត់ ម៉េចមិនអូសយកទៅលក់អេតចាយបាត់ទៅ សុខចិត្តទុកចោល ក្នុងគំនរសម្រាម រាប់សុិបខែបែបនេះទៅវិញ ៕


ដោយ៖ ភារ៉ា