សកម្មភាពកម្លាំងកងរាជអាវុធហត្ថ ទាំង១២ខណ្ឌ ជួយសម្រួលចរាចរ ជូនសិស្សានុសិស្សឆ្លងផ្លូវ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណា....!!!
-

ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចកម្លាំងក្នុងទីបញ្ជាការ រួសរាន់ក្រោកពីដំណេក ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជាចេញបេសកកម្ម ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរ ជូនសិស្សានុសិស្សឆ្លងផ្លូវ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណា ក៏ដោយកម្លាំងយើងនៅតែមិនខ្លាចភាពនឿយហត់ឡើយ តាមភូមិសាស្រ្តសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។

ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងពីព្រលឹម កម្លាំងកងរាជអាវុធហត្ថរាជធាំនីភ្នំពេញ ក៏បានធ្វើអនាម័យបោស សំអាត ជូតកន្លែងស្នាក់នៅ កន្លែងធ្វើការ ដើម្បីសុខភាព ធ្វើលំហាត់ប្រាណ ឬហាត់តៃក្វាន់ដូរបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីបង្កើនសមត្ថិភាពរបស់កីឡាករយើង។

ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងនៅសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នាពេលរាត្រីដោយពុំខ្លាចភាពនឿយហត់! ៕