ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថាតាមការពិនិត្យឃើញលើបណ្ដាញសង្គម Facebook ជារៀងរាល់ថ្ងៃឃើញថា មានគណនី Facebook ចំនួន៥រួមមាន 4U, ជំនួយផ្លូវភេទបុរស ជំនួយការបុរស Krachaklum extra plus168 និងមហាខ្លាំង 33Three បានកំពុងផ្សព្វផ្សាយ និងចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Krachaidum Extract Plus ផលិតនៅក្នុងប្រទេសថៃ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និងការចុះបញ្ជីកា និងការអនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ។ ព្រោះឱសថនេះ គ្មានការអនុញ្ញាតពីក្រសួង ដែលប្រើប្រាស់ទៅបណ្ដាលឲ្យប៉ះពាល់អាយុជីវិត (ស្លាប់ដោយសារគាំបេះដូង)។
ក្រសួងសុខាភិបាល ស្នើឲ្យម្ចាស់គណនីទាំង៥ខាងលើ មេត្តាបញ្ឈប់ការចែកចាយ, ការផ្សព្វផ្សាយ, ការលក់ ឱសថបំប៉ុនផ្លូវភេទបុរស Krachaidum Extract Plus ជាបន្ទាន់ បើមិនដូច្នេះទេក្រសួងនឹងចាប់វិធានការតាមច្បាប់៕


