ក្នុងករណីនេះ យើងមិនទាន់ដឹងថា ជនសង្ស័យទាំង៣នាក់នេះ ជាជនដែលត្រូវជាប់ចោទ ឬយ៉ាងណានោះទេ សូមបងប្អូនមេត្តាកុំអាលធ្វើការវិនិច្ឆ័យ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីសមត្ថកិច្ច...!!!
-

សុំបញ្ជាក់ថា ក្នុងករណីខាងក្រោមនេះដែរ យើងមិនទាន់ដឹងថា ជនសង្ស័យទាំង៣នាក់នេះ ជាជនដែលត្រូវជាប់ចោទនោះទេ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីតុលាការ សូមបងប្អូនមេត្តាកុំធ្វើការវិនិច្ឆ័យ និងរង់ចាំព័ត៌មានលម្អិតជាពីសមត្ថកិច្ចមុនសិន។

កាលពី ថ្ងៃទី១២​.ខែវិច្ឆិកា.ឆ្នាំ២០១៨ កន្លងទៅនៅចំណុចគ្លីនិករ៉ាក់ ស្ថិតក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ខណះដែលសន្តិសុខយាមទីនោះ កំពុងដេកលង់លក់ ក៏ស្រាប់តែមានក្រុ​មជន​សង្ស័យ មិនស្គាល់សាវតា បានធ្វើសកម្មភាពចាក់សោទ្វារគ្លីនិក ជាច្រើនបន្ទប់ ដែលជាការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត នូ នរិន្ទ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ដោយបានយកសម្ភារះជាច្រើនរួមមាន ម៉ាស៊ីនអេកូ ចំនួន១គ្រឿង ម៉ាស៊ីនពិនិត្យឈាម ចំនួន២គ្រឿង ទូរដែក ចំនួន១ ប្រាក់រៀលចំនួន ១០.៥៦០.១០០ រៀល (ដប់លានហាសិបប្រាំមួយម៉ឺនមួយរយរៀល) ប្រាក់ដុល្លាចំនួន៤៧៤ ដុល្លារ (បួនរយចិត្តសិបបួនដុល្លារ) គេចខ្លួនទៅដោយសុវត្ថិភាព។

ស្រាប់តែរសៀលថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ទៅតុលាកា ពាក់ព័ន្ធសំណុំរឿងអំពើរលួចយកសម្ភារះតម្លៃរាប់ម៉ឺនដុល្លារ ពីគ្លីនិករ៉ាក់។​

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានអោយដឹងថាៈ ជនសង្ស័យដែលត្រូវបានបញ្ជូនខ្លួន ១.ឈ្មោះ ប៉ោល ភាព ភេទស្រី អាយុ៥៥ឆ្នាំ (អ្នកកាន់សោរសំអាតបន្ទប់)។ ២.ឈ្មោះ វ៉ាត សុឃុន ភេទប្រុស អាយុ៤៦ឆ្នាំ (សន្តិសុខយាមពេលថ្ងៃកាន់សោរ និងជាអ្នកបិទសោរនៅពេលបុគ្គលិកចេញ)។ ៣.ឈ្មោះ ស៊ន ធឿន ភេទប្រុស អាយុ៤៩ឆ្នាំ​ (សន្តិសុខយាមយប់កាន់សោររបងនិងទ្វារធំ)។​ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យ ដោយនាំខ្លួនជនសង្ស័យប្រុសស្រីខាងលើទៅសាកសួរ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាកាតែម្តង ។

សុំបញ្ជាក់ថា ក្នុងករណីខាងលើនេះដែរ យើងមិនទាន់ដឹងថា ជនសង្ស័យទាំង៣នាក់នេះ ជាជនដែលត្រូវជាប់ចោទនោះទេ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់ពីតុលាកា ៕