សូមបងប្អូនជួយស៊ែរ ! ហួសចិត្តខ្លាំងណាស់ព្រះអើយ ដេកពេទ្យ៨ ថ្ងៃអស់៨លានរៀលជាង...
-

បន្ទាយមានជ័យ៖ ថ្មីៗនេះបានកើតមានរឿងដែលហួសចិត្តគិតស្មានមិនដល់រឿងមួយនេះបានកើតឡើងនៅគ្លីនិក «ទេវិន្ទរក្សាសុខ» ខណៈពេលនោះដែេមានអ្នកជម្ងឺម្នាក់ទៅសម្រាកព្យាបាលរយៈពេល៨ថ្ងៃសោះ តែត្រូវបង់លុយដល់ទៅជាង ៨លានរៀលឯណ្ណោះ។

បើរយោងទៅតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Serey Song» តំណាលពីក្តីហួសចិត្តថា «ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយសារមកព្យាបាលជម្ងឺនៅគ្លីនិក “ទេវិន្ទរក្សាសុខ”នេះគឺមានការយកថ្លៃព្យាបាល ថ្លៃហួសប្រមាណសរុបចំណាយសម្រាកព្យាបាលរយះពេល៨ថ្ងៃអស់ ចំនួន៨,៥២០,០០០៛ ធ្លាប់តែឮបងប្អូននិយាយតៗគ្នាឥឡូវទើបបានដឹងច្បាស់»។ 

យ៉ាងណារឿងពេទ្យកៀបស៊ីលុយស្ត្រីគ្មានធម៌មេត្តានោះបានកើតឡើងតាំងពីខែតុលា ឆ្នាំ២០១៨ ក៏ដោយ ក៏មហាជនលើបណ្តាញសង្គមនៅមានក្តីទោមនស្សខ្លាំងនឹងការកៀបសង្កត់មួយនេះ ដោយពលរដ្ឋសំណូមពរឲ្យអាជ្ញធរដែនដី ជាពិសេសក្រសួងសុខាភិបាល រឹតបន្តឹងវិស័យសុខាភិបាលឯកជនផង ត្បិតធ្វើបែបនេះ គេមិនហៅថាជួយសង្រ្គោះដោយចិត្តធម៌ទេ គឺសង្រ្គោះព្រោះតែប្រាក់ទៅវិញ។